ប្លែកៗ

អ្នកបុរាណវិទ្យា៖ ប្រភេទមនុស្សសម័យ បុរេប្រវត្តិប្រភេទថ្មីមួយ លេចចេញ កាលពី ៤០០,០០០ ឆ្នាំមុន ទំនងជា បង្កាត់ពូជជាមួយ Homo sapiens

អ៊ីស្រាអែល៖ អ្នកវិទ្យាសាស្ត្របាននិយាយថា មនុស្សបុរាណ ប្រភេទថ្មីត្រូវបានរកឃើញ នៅក្នុងប្រទេសអ៊ីស្រាអែល ជាប្រជាជន Nesher Ramla រស់នៅកាលពីា ៤០០,០០០ ឆ្នាំមុន និងមានក្បាលសំប៉ែត ធ្មេញធំ និងចង្ការប្រហែល ជាមិនមានទំនាក់ទំនង ជាមួយមនុស្សបុរាណ Homo sapiens ឡើយ។

បំណែកលលាដ៍ក្បាល និងថ្គាមនៃ ‘Nesher Ramla’ Homo ត្រូវបានគេរកឃើញនៅទីតាំងបើកចំហ សម័យបុរេប្រវត្តិមានឈ្មោះដដែលនៅរោងចក្រស៊ីម៉ងត៍មួយនៅជិតទីក្រុងរ៉ាម៉ាឡា ប្រទេសអ៊ីស្រាអែល។ ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Tel Aviv និងសាកលវិទ្យាល័យ Hebrew នៃក្រុងយេរូសាឡិម បានចុះកាលបរិច្ឆេទលើអដ្ឋិធាតុនេះប្រហែលជា ១៤០.០០០-១២០.០០០ ឆ្នាំមុន។

ការវិភាគបានបង្ហាញថា ធ្មេញធំរបស់ Nesher Ramla Homo រចនាសម្ពន្ធ័លលាដ៍ក្បាល និងចង្កាអវត្តមាន ធ្វើឲ្យរូបវិទ្យារបស់វាខុសប្លែកពីមនុស្សសម័យថ្មី ប៉ុន្តែវា ពិតជាមានលក្ខណៈដូចគ្នានឹង Neanderthals ជាពិសេសធ្មេញនិងថ្គាម របស់វា ខណៈលលាដ៍ក្បាលរបស់វាប្រហាក់ប្រហែលនឹងគំរូបុរាណ Homo ដទៃទៀត។

ដូច្នេះរបកគំហើញនេះអាចឆ្លើយតប ទៅនឹងរឿងរ៉ាវដ៏ធំមួយនៃការវិវត្តន៍របស់ មនុស្សពោលគឺរបៀបដែល Neanderthals កើតមានហ្សែន Homo sapiens យូរមុនពេលក្រុម ទាំង២បានជួបគ្នានៅអឺរ៉ុប។ ក្រុមអ្នកស្រាវជ្រាវអះអាងថា ប្រជាជន Nesher Ramla ប្រហែលជាប្រជាជនបាត់ខ្លួនដែលត្រូវបាន គេស្មានទុកមុនថា បានបាត់ខ្លួនមានទំនាក់ទំនង ជាមួយមនុស្សសម័យថ្មី ២០០.០០០ ឆ្នាំមុន។

តាមពិតពួកគេទំនងជាបានប្រមើល មើលមនុស្សសម័យទំនើបនៅលេវាល ២០០.០០០ ឆ្នាំមុនពេលជាន់គ្នាអស់រយៈពេលជាង ១០០.០០០ ឆ្នាំក្រោយ។ ក្រុមនេះសង្ស័យថា ប្រជាជន Nesher Ramla គឺជាប្រភពដែលមនុស្សជាច្រើននៃមជ្ឈឹម Pleistocene បានវិវត្ត រួមទាំង “អឺរ៉ុប” Neanderthals ៕

Most Popular

To Top