ព័ត៌មានអន្តរជាតិ

រុស្ស៊ីជោគជ័យ ក្នុងការបាញ់ តេស្តមីស៊ីល ផ្លោងឆ្លងទ្វីបថ្មី

បរទេសទីភ្នាក់ងារ សារព័ត៌មានរុស្ស៊ី TASS នៅថ្ងៃចន្ទនេះ បានរាយការណ៍ថា ប្រទេសរុស្ស៊ីទើប ទទួលបានជោគជ័យ ក្នុងាករបាញ់តេស្តសាកល្បង មីស៊ីលផ្លោង ឆ្លងទ្វីបថ្មីមួយ ពីទីតាំងបាញ់បង្ហោះយានអវកាស Plesetsk ស្ថិតនៅភាគពាយព្យ នៃប្រទេស ។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Yahoo News នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រភពក្នុងវិស័យឧស្សាហកម្ម ការពារជាតិរុស្ស៊ី បាននិយាយប្រាប់ថា ការបាញ់តេស្តសាកល្បងមីស៊ីល ផ្លោងឆ្លងទ្វីបថ្មីនេះ គឺត្រូវបានធ្វើឡើង នៅក្នុងពាក់កណ្ដាល ខែមិថុនានេះ ។

ប្រភពក្នុងវិស័យឧស្សាហកម្មការពារជាតិ រុស្ស៊ីនោះ បាននិយាយប្រាប់យ៉ាងដូច្នេះថា “នៅក្នុងពាក់កណ្ដាលនៃខែមិថុនា មីស៊ីលផ្លោងដ៏ពិសេសថ្មីបំផុត ដែលត្រូវបានអភិវឌ្ឍ ផលិតដោយវិទ្យាស្ថាន បច្ចេកវិទ្យា ទីក្រុងមូស្គូ Moscow Institute of Thermal Technology បានបាញ់តេស្តសាកល្បង យ៉ាងជោគជ័យ ចេញពីកន្លែង បាញ់បង្ហោះយានអាវកាស Plesetsk “។

គួរបញ្ជាក់ថា តាមដែលគេរាយការណ៍ ពីមុននោះ វិទ្យាស្ថាន បច្ចេកវិទ្យាកម្តៅមូស្គូ បានចាប់ផ្តើមធ្វើការអភិវឌ្ឍកំណែប្រែមីស៊ីលផ្លោងឆ្លងទ្វីបចល័តដ៏ទំនើប ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ធ្វើទំនើបកម្មអាវុធ យុទ្ធសាស្ត្ររបស់ ប្រទេសរុស្ស៊ី ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top