Event

រដ្ឋបាលរាជធានីភ្នំពេញ ថ្លែងអំណរគុណ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានឧបត្ថម្ភ ទឹកបរិសុទ្ធកម្ពុជា ៣០០០កេស និង ទឹកក្រូចអាយស៍ ១០០០កេស

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ខ្មែរ ប៊ែវើរីជីស ទទួលបានការថ្លែងអំណរគុណ ពីរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ការប្រគល់ទឹកបរិសុទ្ធ កម្ពុជា ៣,០០០កេស និងទឹកក្រូចអាយស៍ IZE ១,០០០កេស ដើម្បីយកទៅប្រើប្រាស់ ក្នុងយុទ្ធនាការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។

លោក ហួត ហៃ អភិបាលរង នៃរាជធានីភ្នំពេញ បានថ្លែងអំណរគុណ​ ដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលតែងតែយកចិត្តទុកដាក់ ជួយឧបត្ថម្ភដល់ប្រជាជនខ្មែរ ដែលទទួលរងគ្រោះ ដោយសារជំងឺកូវីដ-១៩ តាមរយៈរូបភាពផ្សេងៗ កន្លងមកនេះ។

គួរបញ្ជាក់ថា យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានចាប់ផ្តើមតាំងពី ចុងឆ្នាំ២០២០ ដោយបន្តគ្រោងបរិច្ចាគ ទឹកបរិសុទ្ធ កម្ពុជា ប្រមាណ ៣ម៉ឺនកេស ក្នុង១ឆ្នាំ ជូនដល់ស្ថាប័ននានា ក្នុងប្រទេសកម្ពុជា៕

Most Popular

To Top