ស្ថានីយ៍វារីអគ្គិសនី Baihetan ដែលធំជាងគេលំដាប់ទី ២ នៅលើពិភពលោកបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅភាគនិរតីនៃប្រទេសចិន ដោយមានម៉ាស៊ីនផលិតថាមពល ពីរសម្រាប់ដាក់ឱ្យដំណើរការ។
ស្ថានីយ៍វារីអគ្គិសនីខ្នាតធំថ្មីនេះ ស្ថិតនៅលើដងទន្លេ Jinsha ដែលជាផ្នែកខាងលើនៃទន្លេ Yangtze។ ដោយមានសមត្ថភាព ដំឡើងថាមពលសរុប ១៦លានគីឡូវ៉ាត់ ស្ថានីយ៍វារីអគ្គិសនី Baihetan នៅប៉ែកនិរតីនៃប្រទេសចិន ត្រូវបានបំពាក់ដោយម៉ាស៊ីន ផលិតថាមពលអគ្គិសនីចំនួន ១៦គ្រឿង ដែលម៉ាស៊ីននីមួយៗ មានសមត្ថភាពផលិតថាមពល បាន ១លានគីឡូវ៉ាត់ ធំជាងគេបំផុត នៅលើពិភពលោក។
រោងចក្រនេះ គឺជាទំនប់ផែពីរជាន់ មានកំពស់ខ្ពស់បំផុត ២៨៩ម៉ែត្រ និងបណ្តោយប្រវែង ៧០៩ម៉ែត្រ។ គម្រោង នេះត្រូវបានអនុវត្ត ដោយក្រុមហ៊ុនសាជីវកម្ម China Three Gorges។ គួរបញ្ជាក់ថាចិន បានសម្រេចសមទ្ធិផលធំៗជាច្រើន នាមួយរយៈចុងក្រោយរួមមាន ការសម្ពោធសណ្ឋាគារខ្ពស់បំផុត លើលោកនៅសៀងហៃ និងប្រលានយន្តហោះខ្នាតយក្ស នៅទីក្រុង Chengdu៕ ប្រភព៖ សប្បាយ