អង់គ្លេស ៖ ក្រុមបាល់ទាត់ជម្រើសជាតិ អង់គ្លេស បានយកឈ្នះចំនួន២ លើករយៈពេល ៥៥ ឆ្នាំលើក្រុមបាល់ទាត់ ជម្រើសជាតិ អាល្លឺម៉ង់ចំពេលមាន ភាពតានតឹង និងភាពរីករាយយ៉ាងខ្លាំង នៅកីឡដ្ឋាន Wembley ដើម្បីឈានទៅប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រក្នុងការប្រកួតបាល់ទាត់ Euro ២០២០ ។
សម្រាប់ជ័យជន្នះ ក្នុងប្រវត្តិសាស្រ្តដែលធ្វើឡើង ដោយកីឡាករ Raheem Sterling ស៊ុតបញ្ចូលទីលើ ក្រុមបាល់ទាត់ជម្រើសជាតិ អាល្លឺម៉ង់ នៅនាទី៧៥ ចំណែកកីឡាប្រធានក្រុម Harry Kane រកបានគ្រាប់ទី២ ក៏ជាអ្នកសម្រេចជោគជ័យ យ៉ាងធំបំផុត និង ជាអ្នកដែលធ្វើឲ្យអង់គ្លេស សងសឹកអាល្លឺម៉ង់ ។
ចំណែកក្រុមបាល់ទាត់ជម្រើសជាតិ ស៊ុយអែត ចាញ់ក្រុមបាល់ទាត់ជម្រើសជាតិ អ៊ុយក្រែន ក្នុងលទ្ធផល១ទល់នឹង២នៅវគ្គ១៦ក្រុម ៕