កីឡា

អែម​បាត់! ​អង់គ្លេស ​ឱ្យ​កីឡាករ​ជួប​ប្រពន្ធ សង្សារ ​២​ទៅ​៣​ម៉ោង ​ជា​រង្វាន់​ឈ្នះ​អាល្លឺម៉ង់

​អង់គ្លេស ​បាន​កសាង​ប្រវត្តិសាស្ត្រ​មួយ​ហើយ ​ក្រោយ​ពី​យកឈ្នះ​លើ​ក្រុម ​អាល្លឺម៉ង់ ​បាន​ក្នុង​លទ្ធផល ​២-០ ​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ ពានរង្វាន់ Euro 2020 ​នៅ​យប់មិញ​នេះ ​។

​ក្រោយ​ពី​ធ្វើ​បាន​ល្អ ​លើ​ទីលាន​ប្រកួត​ ក្នុង​ព្រឹត្តិការណ៍​នេះ​មក ​ក្រុម​អង់គ្លេស​ក៏​ទទួល ​បាន​រង្វាន់​ពី​សំណាក់​ថ្នាក់ ​ដឹក​នាំ​ផង​ដែរ ។ ​ដោយ​ថ្ងៃ​នេះ ​សមាជិក​ទាំង​អស់​នឹង​ទទួល​បាន​ពេល​វេលា​២​ទៅ​៣​ម៉ោង​ ដើម្បី​ជួប​ប្រពន្ធ ​សង្សារ​របស់​ខ្លួន ​ក្រោយ​ពី​នៅ​ឆ្ងាយ​ពី​គ្នា​ តាំង​ពី​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​មក ។ ការ​ធ្វើ​បែប​នេះ ​គឺ​ដើម្បី​បញ្ជាក់​ថា​កីឡាករ​ទាំង​អស់​ នឹង​ទទួល​បាន​ភាព​កក់ក្ដៅ ​ពី​មិត្ត​ស្រី​របស់​ខ្លួន​ផង​ដែរ ។

​រំលឹក​ថា​ការ​ជួប​គ្នា ​លើក​នេះ ​នឹង​ធ្វើ​ឡើង​នៅ​កន្លែង​ស្ងាត់​មួយ ​ដែល​ទំនង​ជា​មិន​ឱ្យ​ អ្នក​ណា​បាន​ដឹង ​ឬ​មើល​ឃើញ​ឡើយ​ ។ ​ខណៈ​ដែល​កន្លង​មក ​កីឡាករ​អាច​ជួប​ជុំ​បាន​ជា មួយ​គ្រួសារ​បាន​ដែរ តែ​ធ្វើ​ឡើង​នៅ​ក្នុង​កីឡដ្ឋាន​ប៉ុណ្ណោះ ​មិន​មាន​ភាព​ជា​ឯកជន​ឡើយ ៕ sabay

Most Popular

To Top