ព័ត៌មានអន្តរជាតិ

ការសិក្សា ៖ មនុស្សដែលពូកែ ការពន្យល់បង្កើតឡើង សម្រាប់គំនិតច្រើន តែមានសមត្ថភាព យល់ដឹងខ្ពស់

កាណាដា ៖ ការសិក្សាមួយ បានសន្និដ្ឋានថា មនុស្ស ដែលពូកែបង្កើតការពន្យល់ អំពី ‘bulls**t’ សម្រាប់អ្វីៗច្រើនតែមាន សមត្ថភាពយល់ដឹងខ្ពស់ជាង មិត្តភក្តិដែលមិនសូវមានការកែច្នៃ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អ្នកជំនាញមកពីសាកលវិទ្យាល័យរីសុន នៅទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា បានធ្វើតេស្តិ៍ ដើម្បីស្វែងយល់ពីទំនាក់ ទំនងរវាងឆន្ទៈ និងជំនាញរបស់មនុស្ស ក្នុងការនិយាយកុហក និងសមត្ថភាព យល់ដឹងរបស់ពួកគេ ។ ជាសំណាងល្អទោះបីជាមនុស្ស ដែលឆ្លាតជាងមុនធ្វើឲ្យមាន គំនិតសមហេតុសមផលក៏ដោយ ក៏ក្រុមនេះបានរកឃើញថា ពួកគេទំនងជាមិនធ្វើដូច្នេះជាងសមភាគី ដែលមិនសូវឆ្លាត ។

អ្នកស្រាវជ្រាវក៏បានរកឃើញថា មនុស្សដែលមានឆន្ទៈក្នុងការបង្កើតអ្វីៗក៏ងាយ នឹងទទួលយកបានដែរ ។ លទ្ធផលស្រដៀងគ្នានេះដែរដែលថា អ្នកកុហកងាយនឹងទទួលព័ត៌មាន មិនពិតត្រូវបានរាយការណ៍ត្រឡប់មកវិញ ដោយក្រុមអ្នកស្រាវជ្រាវមក ពីសាកលវិទ្យាល័យ Waterloo នៅ Ontario ប្រទេសកាណាដា ៕ដោយ៖លី ភីលីព

Most Popular

To Top