ស្រីតូច សាន កុសុមៈ គឺជាតារាស្រីវ័យក្មេងម្នាក់ ដែលអំណោយផលទាំងព្រម ទាំងរូបសម្រស់ ទេពកោសល្យសិល្បៈ និងចំណេះដឹងភាសាបរទេស ដែលអាចនិយាយបានដល់ទៅ ៤ភាសា ។ នៅប៉ុន្មានថ្ងៃមុននេះ នាងបានបញ្ចេញរូបភាព ស្ដីពីជីវិតផ្ទាល់ខ្លួនរបស់នាង សាមញ្ញៗ តែពិតគួរឲ្យឈ្លក់វង្វេង។
សាន កុសុមៈ គឺជាតារាសម្ដែង ស្រករក្រោយមួយរូប ប៉ុន្តែនាងកញ្ឆក់យកការគាំទ្រ យ៉ាងគំហុកតាមរយៈរូបសម្ផស្ស ដ៏ស្រស់ផូរផង់របស់នាង។ សក្ដានុពលមួយនេះ បូកផ្សំនឹងចរិតឬកពារសុភាព ថ្លៃថ្នូរ នាងត្រូវបានជ្រើសរើសជា តួអង្គព្រះនាង មណ្ឌាទេវី ជាទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ កាលពីរដូវបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរកាលពីពេលកន្លងទៅ ។
បន្តមក នាងក៏បានបង្ហាញខ្លួន ក្នុងខ្សែភាពយន្តមួយចំនួន ដែលធ្វើឲ្យនាង កាន់តែមានសក្ដានុពល ពោលគឺមានអ្នកស្គាល់ និងគាំទ្រកាន់តែច្រើន។ ក្រៅពីការបង្ហាញមុខ ក្នុងខ្សែភាពយន្ត កុសុមៈ ក៏ទទួលបានការចូលមកភ្ជាប់ទំនាក់ទំនងច្រើន តាមរយៈបណ្ដាញសង្គម កន្លែងដែលនាងបង្ហោះពីរូបភាព ស្ទីលផ្ទាល់ខ្លួន ក្នុងនាមជាយុវតី ដ៏ស្រស់ស្អាតមួយរូប ។
យុវតី រមែងទទួលបានការ លើកសរសើរពីសម្រស់ដ៏ល្អឯក ស្ទីល និងឬកពាររបស់នាង ។ ជាក់ស្ដែង កុសុមៈ បានបញ្ចេញរូបភាពប៉ុន្មានសន្លឹកថ្មីៗ ដែលស្រូបយកការចាប់អារម្មណ៍យ៉ាងច្រើន ។ រូបភាពទាំងនោះ គឺស្ទីលនៃការរៀបចំខ្លួន ជាមួយនឹងកាបូបដៃសម្រាប់នារី ។ ចំណុចទាក់ទាញ វាបានកើតឡើងពីភាពសាមញ្ញៗ តែបង្កប់ដោយមន្តទាញឲ្យឈ្លក់វង្វេង…។ ឈ្លក់ មិនឈ្លក់ទស្សនា កុសុមៈ ទាំងអស់គ្នា៖