សិល្បៈ និង កម្សាន្ត

ម្នាក់ទៀតហើយ! តារាកំប្លែង Kotee Aramboy ត្រូវ​កូវីដ១៩ ចូលខ្លួនដែរហើយ

មាន​ការ​ឲ្យដឹង​ថា​ តារា​កំប្លែង Kotee Aramboy បាន​ឆ្លងជំងឺកូវីដ​ ១៩ បន្ទាប់​ពី​បាន​ធ្វើ​ការ​​ ជាមួយ​នឹងអ្នក ​ដែល​មាន​ជំងឺ​នេះ ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

ពេល​ដឹង​បាន​អ្នក​ដែល​ខ្លួន​រួមការងារ ​ជាមួយ​បាន​ឆ្លងមេរោគ​នេះ​ភ្លាម Kotee ក៏​បាន​រួសរាល់​ទៅ​ធ្វើតេស្ត ហើយ​ឃុំ​ខ្លួន​ដាច់ ដោយឡែកសិន រង់ចាំ​លទ្ធផល​ រហូត​ដល់ពេល​គ្រប់យ៉ាង​ចេញ​មកគឺ លោកមាន​សញ្ញាវិជ្ជមាន​ដែរ កាលពីថ្ងៃទី២៩ ខែមិថុនា ។

ក្រោយពី​ដឹង​ថា ​ខ្លួន​កំពុង​មាន​ផ្ទុក​ជំងឺ​នេះ លោក​ក៏​បានប្រកាស​ប្រាប់អ្នក​គាំទ្រ និង​រៀបរាប់ពីកាល វិភាគការងារ ឲ្យគ្រប់គ្នា​បាន​ដឹង ដើម្បី​ងាយ​ស្រួល​ការពារ ។

ចំពោះរឿងនេះ Kotee ក៏​បាន​សុំទោសនូវ​អ្វី ​ដែល​បាន​កើតឡើង ជាពិសេស​សុំទោស​ ចំពោះ​អ្នក​ដែលទៅ​កន្លែង ​ដែល​លោក​បាន​ទៅ និង​អ្នក​ដែល​ប្រាស្រ័យ​ទាក់ទងផ្ទាល់​ជិតស្និទ្ធ​នឹង​លោក ក៏ដូចជា​សំណូមពរសូម​ឲ្យគ្រប់គ្នា ថែរក្សា​ខ្លួន និង​ប្រយ័ត្នប្រយែង​ ឲ្យបាន​ខ្ពស់បំផុត៕ ​sabay

Most Popular

To Top