Guatemala ៖ បញ្ហាលាមកមនុស្ស បានរកឃើញពីបឹងមួយ នៅ Guatemala បង្ហាញថា ប្រជាជនម៉ាយ៉ា ដែលរស់នៅទីក្រុង បុរាណ Itzan បានធ្លាក់ចុះក្នុង កំឡុង ពេល ៤ ផ្សេងគ្នាក្នុងរយៈពេល ៣.៣០០ ឆ្នាំ ហើយដោយសារការ ប្រែប្រួលអាកាសធាតុ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។
ក្រុមអ្នកវិទ្យាសាស្ត្រមួយ ក្រុមដឹកនាំដោយសាកលវិទ្យាល័យ McGill បានរកឃើញបញ្ហាលាមកមនុស្ស ក្នុងដីល្បាប់ នៅ Laguna Itzan បានបញ្ជាក់ថា ភាពរាំងស្ងួតបានរាតត្បាត តំបន់នេះពីឆ្នាំ ៩០ ដល់ ២៨០ គ.ស ៧៣០ ដល់ ៩០០ គ.ស និង ១៣៥០ ដល់ ៩៥០ មុនគ.ស ។ ក្រុមនេះក៏បានកំណត់ថា មានរយៈពេល សើមពី ៤០០ ដល់ ២១០ មុនគ.សជាអ្វីដែលទទួល បានការយកចិត្តទុកដាក់តិចតួច រហូតមកដល់បច្ចុប្បន្ននេះ ក៏ជះឥទ្ធិពលដល់ ទំហំក្រុមផងដែរ ។
ការសិក្សាស្រាវជ្រាវ ត្រូវបានចេញផ្សាយ នៅក្នុងការសិក្សា ស្រាវជ្រាវ វិទ្យាសាស្ត្រ Quaternary ថា កំណត់ត្រានេះបង្ហាញ ពីវត្តមានរបស់មនុស្ស នៅលើការកើនឡើង នៃ Itzan ប្រហែលជា ៦៥០ ឆ្នាំ មុនពេលកំណត់ ត្រាបុរាណ វិទ្យាបញ្ជាក់ ។ ក្រុមអ្នកស្រាវជ្រាវបានកំណត់ តំបន់ម៉ាយ៉ាបានបន្តកាន់ កាប់តំបន់នេះ ទោះបីជាមានចំនួនតិច ក៏ដោយបន្ទាប់ពីគេហៅថា ការដួលរលំ នៅចន្លោះឆ្នាំ ៨០០-១០០០ គ.ស នៅពេលដែលគេជឿថា ភាពរាំងស្ងួត ឬសង្គ្រាមបានបណ្តាលឲ្យប្រជាជន ទាំងមូលបោះបង់ចោលតំបន់នេះ ។
កំណត់ចំនួនប្រជាជន បុរាណនៅតំបន់ទំនាបម៉ាយ៉ា ត្រូវបានធ្វើតាមរយៈការត្រួតពិនិត្យដី និងការជីករកឃើញ ប្រាសាទដែលត្រូវបាន គេបំភ្លេចចោល ។ ទាំងអស់នេះពាក់ព័ន្ធនឹង ជំហានមួយចំនួន ដើម្បីឈានដល់ការប៉ាន់ស្មាន ប៉ុន្តែការប្រើប្រាស់ Stanols (ម៉ូលេគុលសរីរាង្គមាននៅក្នុងរូបធាតុមនុស្ស និងសត្វ) អាចផ្លាស់ប្តូរដំណើរការទៅមុខ ។
លោក Benjamin Keenan បេក្ខជនបណ្ឌិតនៅនាយកដ្ឋាន និងវិទ្យាសាស្ត្រ ផែនដីនៅ McGill និងជាអ្នកស្រាវជ្រាវដំបូងគេ នៅលើក្រដាសបាននិយាយ នៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ការស្រាវជ្រាវ នេះ គួរតែជួយអ្នកបុរាណវិទូ ដោយផ្តល់នូវឧបករណ៍ថ្មីមួយ ដើម្បីពិនិត្យមើលការផ្លាស់ប្តូរ មិនត្រូវបានគេឃើញនៅក្នុងភស្តុតាង ខាងបុរាណវត្ថុ ពីព្រោះភស្តុតាងនេះ ប្រហែលជាមិនមាន និងត្រូវបានបាត់បង់ឬបំផ្លាញ ៕ដោយ៖លី ភីលីព