កូរ៉េ៖ តារាចម្រៀងឆ្នើម Sandara Park អតីតសមាជិក ក្រុមចម្រៀង 2NE1 ថ្មីៗនេះបាននិយាយប្រាប់មហាជនថា នាងមានផ្ទះមួយកន្លែង សម្រាប់តែដាក់ខោអាវ និងស្បែកជើង សុទ្ធតែម្តង ។
អំឡុងពេលចូល រួមក្នុងកម្មវិធី “Where is my home?” នៅថ្ងៃនេះ Sandara Park លើកឡើងថា “ ខ្ញុំមានផ្ទះមួយកន្លែង ដែលផ្ទះនោះមិនមែន ជាជម្រកមនុស្សនៅទេ តែជាជម្រកសម្លៀកបំពាក់ និងស្បែកជើងរបស់ ខ្ញុំតែប៉ុនណោះ ។ Dara បន្តថា “មកទល់ពេលនេះខ្ញុំទិញស្បែកជេីងជាង ១០០០ គូរហើយ ខ្ញុំមានផ្ទះមួយសម្រាប់ ទុករបស់របរខ្ញុំ ”។
បន្ទាប់ពីបានដឹងដូចនេះ អ្នកគាំទ្រជាច្រើន នាំគ្នានិយាយថា Queen របស់ Kpop គឺត្រូវតែបែបនេះ ប្រឹងស្ទើរជិតមួយជីវិត ដើម្បីរស់នៅបែបសេដ្ឋីនី ហើយខ្លះទៀតនិយាយថា ចង់អោយDara ធ្វើ Home Tour ព្រោះចង់ឃើញស្បែកជើងជាងមួយពាន់គូ និងខោអាវ កាបូបប្រេនៗរបស់នាង ៕ប្រែសម្រួល ៖ទូច សុខលីដា