កីឡា

គ្រូ​ជម្រើស​ជាតិ​កូរ៉េ​​ បក​ស្រាយ ​ពី​មូលហេតុ ​ដែល​ដក​ Son ចេញ​ពី​ប្រកួត​អូឡាំពិក​

លោក​ Kim Hak-bum គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ ​កូរ៉េ​ខាង​ត្បូង ​បាន​ធ្វើ​ការ​បកស្រាយ​ ទៅ​កាន់​អ្នក​សារព័ត៌មាន ​ជា​ច្រើន​នៅ​ក្នុង​ថ្ងៃ​នេះ​ ពី​មូល​ហេតុ​ដែល​លោក​សម្រេច​ចិត្ត​ដក​ខ្សែ​ប្រយុទ្ធ​ Son Heung-min ពី​ការ​ប្រកួត​អូឡាំពិក​ ២០២០​ខាង​មុខ​ ។

លោក​ Kim បាន​និយាយថា ” ខ្ញុំ​បាន​ប្រាប់​ទៅ​កាន់​ Son ថា ​អរគុណ​ហើយ​សុំ​អភ័យទោស​ផង​ដែរ ​ព្រោះ​គេ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ​គេ​ចង់​ចូល​ជួយ​ក្រុម​ជម្រើស​ជាតិ ​គេ​ក្នុង​ប្រកួត​អូឡាំពិក​នេះ ​។ គេ​បាន​ទៅ​សុំ​ Spurs រហូត​ទទួល​បាន​ការ ​អនុញ្ញាត​ផង​ដែរ ​។ យើង​ពេញ​ចិត្ត​នឹង​គេ​មែន​ទែន​ ហើយ​យើង​ក៏​បាន​ដាក់​ឈ្មោះ​គេ​ចូល​ក្នុង​ក្រុម​ដែរ​ តែ​គិត​ចុះ​គិត​ឡើង​ គេ​ជា​កីឡាករ ​ដែល​ត្រូវ​ការពារ​រក្សា​ទុក​សិន​ ព្រោះ​របៀប​លេង ចូល​រួម​ហ្វឹកហាត់​អូឡាំពិក ​អាច​នឹង​លំបាក​ដល់​គេ ​។ ណា​មួយ​កាល​ពី​រដូវកាល​មុន​ហ្នឹង​ Son រៀង​មាន​របួស​ផង ​អញ្ចឹង​ហើយ​បើ​គេ​មក​លេង​នេះ​ទៀត​ ពិត​ជា​ពិបាក​ដល់​គេ​ ” ។

លោក​បាន​បន្ថែម​ទៀត ” អញ្ចឹង​ហើយ​បាន​ជា​ចុង​ក្រោយ ​ខ្ញុំ​សម្រេច​ចិត្ត​ដ៏​លំបាក​នេះ​ ព្រោះ​បើ​ Son ឈឺ​ក្នុង​ប្រកួត​ អ្នក​ទាំង​គ្នា​ច្បាស់​ជា​ថា ​យើង​ឲ្យ​គេ​លេង​ច្រើន​ពេក​ អញ្ចឹង​ហើយ​វា​ពិបាក​ ដល់​ខ្ញុំ​ទទួល​ខុស​ត្រូវ​ណាស់​ ជា​ពិសេស​បើ​គេ​ឈឺ​មែន ​ក្នុង​ពេល​ប្រកួត​ហ្នឹង​មែន​ វា​​ច្បាស់​ជា​ខាត​ណាស់ ​ព្រោះ​គេ​ត្រូវ​ចូល​រួម​ប្រកួត​ World Cup វគ្គ​ជម្រុះ​ ក៏​ដូច​ជា​ប្រកួត​ដើម​រដូវកាល​ Spurs ផង​ដែរ​ ” ។

គួរ​បញ្ជាក់​ផង​ដែរ ​ប្រកួត​អូឡាំពិក​ ២០២០​ នឹង​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ កក្កដា​ ដល់​ថ្ងៃ​ទី​០៨ សីហា ឆ្នាំ​២០២១​ខាង​មុខ​៕

Most Popular

To Top