អង់គ្លេស ៖ និស្សិតម្នាក់បានបង្កើត ឧបករណ៍ ដែលអាចជួយសង្គ្រោះជីវិត ដែលអាចបញ្ឈប់ការបង្ហូរឈាម ពីគ្រោះមហន្តរាយយ៉ាងឆាប់រហ័ស ដោយការដាក់សម្ពាធ ទៅលើតំបន់នោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
Joseph Bentley ជានិស្សិតផ្នែករចនាផលិតផល និងបច្ចេកវិទ្យាឆ្នាំចុង ក្រោយនៅសាកលវិទ្យាល័យ Loughborough បានបង្កើត REACT បច្ចុប្បន្ននៅដំណាក់កាលគំរូ ។ ឧបករណ៍នេះផ្តោតលើតំបន់ មានដំបៅ ដែលជាធម្មតាពិបាកព្យាបាល ដូចជាតំបន់ក្លៀក ក្រលៀន និងពោះ ។
ជនរងគ្រោះដោយសារការចាក់ អាចហូរឈាម រហូតដល់ស្លាប់ ក្នុងរយៈពេល ៥ នាទី ដូច្នេះអាទិភាព សម្រាប់អ្នកឆ្លើយតបដំបូង គឺបញ្ឈប់ការ បាត់បង់ឈាមច្រើនពេក ។ គ្រូពេទ្យជំនាញមានឧបករណ៍ រុំដែលពួកគេប្រើដើម្បីព្យាបាល ជន រងគ្រោះចាក់ ប៉ុន្តែដោយសារប៉ូលីស ជាធម្មតានៅកន្លែងកើតហេតុ ចំណែកលោក Bentley ចង់បង្កើតផលិតផល ដែលពួកគេអាចប្រើបាន ។
លោកបាន មានប្រសាសន៍ថា ការពិតគឺលឿន និងមានប្រសិទ្ធភាព ជាងវិធីសាស្រ្តបុរាណ នៃការរុំមុខរបួសហើយអាចត្រូវ បានយកចេញដោយសុវត្ថិភាព ក្នុងការវះកាត់នៅពេលវាបំពេញ គោលបំណងរបស់វា ៕ដោយ៖លី ភីលីព