បរទេស៖សារព័ត៌មានក្នុងស្រុករបស់អ៊ីរ៉ង់ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា រដ្ឋាភិបាលក្រុងតេហរ៉ង់បានធ្វើការបដិសេធ ទៅនឹងព័ត៌មានចោទប្រកាន់ថាខ្លួនគឺជាអ្នកដែលពាក់ព័ន្ធ នឹងសកម្មភាពវាយប្រហារលើកងកម្លាំង អាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី។
កាលពីថ្ងៃអង្គារសហរដ្ឋអាមេរិកបានថ្លែងប្រាប់ ទៅកាន់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិថា ជាការឆ្លើយតបរដ្ឋាភិបាលវ៉ាស៊ិនតោនក៏កំពុងដាក់គោលដៅវាយប្រហារតបតវិញផងដែរ ទៅលើក្រុមប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់នៅក្នុង ប្រទេសស៊ីរីនិងអ៊ីរ៉ាក់តាមរយៈ ការវាយប្រហារតាមអាកាស។
ប្រេសិតពិសេសរបស់អ៊ីរ៉ង់ប្រចាំនៅអង្គការ សហប្រជាជាតិលោក Majid Takht Ravanchi បានថ្លែងបែបនេះថា ការអះអាងទាំងឡាយដែលពាក់ព័ន្ធមកលើអ៊ីរ៉ង់ថាជាអ្នកនៅពីក្រោយ ការវាយប្រហារ ទៅលើកងកម្លាំងអាមេរិកនោះគឺ ជាមិនពិតនិងប្រឌិតហើយទាមទាររកភាពត្រឹមត្រូវ និងប្រភពដ៏មានទំនុកចិត្តមួយជំនួសវិញ។
ប្រែសម្រួល៖ស៊ុនលី