ព័ត៌មានអន្តរជាតិ

សេតវិមាននិយាយថា ការដកកងទ័ពអាមេរិក ចេញពីអាហ្វហ្គានីស្ថាន នឹងត្រូវបញ្ចប់ នៅចុងខែសីហានេះ

បរទេស៖ ក្រុមមន្រ្តីបាននិយាយនៅថ្ងៃសុក្រថា សហរដ្ឋអាមេរិករំពឹង ថានឹងបញ្ចប់ការដកកងទ័ពរបស់ខ្លួនចេញពី ប្រទេសអាហ្វហ្គានីស្ថាននៅចុងខែសីហាឆ្នាំ២០២១នេះ បន្ទាប់ពីបានប្រកាសថាទាហានអាមេរិក និងណាតូទាំងអស់ បានចាកចេញពីមូលដ្ឋាន អាកាសធំបំផុតរបស់ប្រទេសដែលមានជម្លោះនេះ។

យោងតាមវែបសាយ TIMES MALTA ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា បន្ទាប់ពីសង្គ្រាមអស់រយៈពេល ២០ ឆ្នាំប្រធានាធិបតីអាមេរិកលោក Joe Biden បានកំណត់ពេលវេលា នៅថ្ងៃទី ១១ ខែកញ្ញាសម្រាប់ការដកចុងក្រោយនៃទាហាននៅសល់នៅលើគោក។

ព័ត៌មានដែលថាកងទ័ពអាមេរិកបាន ចាកចេញពីមូលដ្ឋានទ័ពអាកាស Bagram បានជំរុញការរំពឹងទុកថា ការដកខ្លួននឹង ត្រូវបានបញ្ចប់ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ប៉ុន្តែលេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Jen Psaki បាននិយាយថា កងទ័ពនឹងស្ថិតនៅក្រៅប្រទេសនៅចុងខែសីហានេះ៕

Most Popular

To Top