ព័ត៌មានអន្តរជាតិ

ទស្សនាវដ្តីរដ្ឋចិន គូសបង្ហាញពី សេណារីយ៉ូ វាយប្រហារ តៃវ៉ាន់

បរទេស៖ទស្សនាវដ្ឋីមួយក្នុងប្រទេសចិន បានចេញបង្ហាញនូវការគូសបញ្ជាក់ពី ការវាយលុក៣ដំណាក់កាលទៅលើតៃវ៉ាន់ ក្នុងថ្ងៃគម្រប់ខួបបក្សកុម្មុយនិស្តចិន ស្របពេលដែលទីក្រុងប៉េកាំងបង្កើតវោហារសាស្ត្រ ស្តីពី ការបំពេញការបង្រួបបង្រួមគ្នាឡើងវិញ ជាមួយកោះលទ្ធិប្រជាធិបតេយ្យនេះ។

ទស្សនាវដ្ឋី Naval and Merchant Ships បានបង្ហាញនូវសេចក្តីលម្អិត នៃការវាយប្រហាររបស់ចិនទៅលើកោះតៃវ៉ាន់ និងបានផ្សព្វផ្សាយអត្ថបទតាមគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo អមដោយវីដេអូឃ្លីប នេះបើតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន South China Morning Post នៅថ្ងៃសុក្រម្សិលមិញនេះ។

យោងតាមសេក្តីរាយការណ៍របស់ South China Morning Post នោះ បានឲ្យដឹងថា ទស្សនវដ្តីរដ្ឋចិនបាននិយាយនៅលើគេហទំព័រផ្សព្វផ្សាយសង្គម Weibo យ៉ាងដូច្នេះថា “យើងត្រូវតែព្រមានចំពោះមនុស្សមួយចំនួនថា ផ្លូវឆ្ពោះទៅរកឯករាជ្យរបស់តៃវ៉ាន់ ត្រឹមតែនាំទៅរកទីបំផុតនៃសេចក្តីស្លាប់ប៉ុណ្ណោះ”។

គួរបញ្ជាក់ថា ចំណងមិត្តភាពចិននិងតៃវ៉ាន់ បានធ្លាក់ចុះកាន់តែខ្លាំងឡើង ចាប់តាំងពីលោកស្រីប្រធានាធិបតីតៃវ៉ាន់ ត្សៃ អ៊ីងវិន បានឡើងកាន់តំណែង ហើយលោកស្រីបានធ្វើការគាំទ្រចំពោះប្រព័ន្ធគ្រប់គ្រងបែបលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់ និងប្រជែងចំពោះគោលនយោបាយប្រទេសចិនតែមួយរបស់ទីក្រុងប៉េកាំង ដែលមិនទទួលស្គាល់អធិបតេយ្យភាព របស់តៃវ៉ាន់៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top