ព័ត៌មានអន្តរជាតិ

លោក Wally Funk អាយុ ៨២ ឆ្នាំផ្តួលJohn Glenn ការធ្វើតេស្តិ៍ ពេលហ្វឹកហាត់ អវកាសយានិក កាលឆ្នាំ ១៩៦១ ខណៈនាងអាចបំបែក ឯតទគ្គកម្ម ជាមនុស្សចំណាស់ ជាងគេបំផុត ក្នុងអវកាស

អាមេរិក ៖ អ្នកបើកយន្តហោះអាកាស ចរណ៍វ័យ ៨២ ឆ្នាំម្នាក់ដែលបានបណ្តុះបណ្តាល ជាអវកាសយានិក កាលពី ៦០ ឆ្នាំមុន ប៉ុន្តែមិន ដែលត្រូវបានជ្រើសរើស សម្រាប់បេសកកម្ម ត្រូវបានគេកំណត់ ថា នឹងក្លាយជាមនុស្សចំណាស់ ជាងគេមិនធ្លាប់មានទៅអវកាស នៅពេលនាងចូលរួមជាមួយលោក Jeff Bezos លើការហោះហើរ មនុស្ស ដំបូង របស់ Blue Origin នៅចុងខែនេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

លោកស្រី Mary Wallace ‘Wally’ Funk នឹងចូលរួមជាមួយ ប្រធានក្រុមហ៊ុន Amazon លោក Bezos ជាបងប្រុស របស់លោក Mark និងជាអ្នកឈ្នះការដេញថ្លៃ តាមអ៊ីនធើណេតក្នុងនាមជាភ្ញៀវ កិត្តិយស នៅពេលពួកគេហោះ ចូលគោចរនៅលើ រ៉ុក្កែត New Shepard នៅថ្ងៃទី ២០ ខែកក្កដា ហើយកការធ្វើ ដូច្នេះវានឹងមានលើសអតីត សមាជិកព្រឹទ្ធសភា លោក John Glenn ដែលបានហោះហើរ យានអវកាសនៅឆ្នាំ ១៩៩៨ ក្នុងជន្មាយុ ៧៧ ឆ្នាំ ។

ដំណើរនេះគឺហួសពេល ៦០ ឆ្នាំ សម្រាប់លោកស្រី Funk ត្រូវបានបណ្តុះបណ្តាល ឲ្យធ្វើជាអវកាសយានិកនៅឆ្នាំ ១៩៦១ ជាផ្នែកមួយ នៃគម្រោង Mercury 13 ដែលជាក្រុមស្ត្រីជនជាតិអាមេរិក ១៣ នាក់ បានទទួលការបណ្តុះបណ្តាល ដូចគ្នានឹងបុរស Mercury 7 របស់ NASA ប៉ុន្តែមិនត្រូវបានជ្រើសរើសសម្រាប់ បេសកកម្មទេ ពីព្រោះភេទរបស់ពួកគេ ។

លោកស្រី Funk ថែមទាំងរកបានពិន្ទុខ្ពស់ ជាង Glenn ជាអវកាសយានិកម្នាក់ ដែលត្រូវបានជ្រើសរើស ឲ្យហោះហើរនៅលើ Project Mercury ក្នុងឆ្នាំ ១៩៦០ លើការធ្វើតេស្តិ៍អវកាសយានិក មួយចំនួន ។ Blue Origin បាននិយាយតាមអ៊ីម៉ែលថា Mercury ១៣ បានទទួល ជោគជ័យ ក្នុងការធ្វើតេស្តិ៍ផ្នែកសរីរវិទ្យា និងផ្លូវចិត្តដូចគ្នា នឹងអវកាសយានិក ដែលជ្រើសរើសដោយ NASA សម្រាប់គម្រោង Mercury ៕
ដោយ៖លី ភីលីព

Most Popular

To Top