ស៊ុយអែត ៖ អ្នកបុរាណវិទូ ជនជាតិស៊ុយអែត បាននិយាយថា ផ្នូរ Viking ចំនួន៧ ត្រូវបានរកឃើញ នៅក្នុងការបញ្ចុះសព មើលទៅគួរឲ្យភ្ញាក់ផ្អើល នៅប្រទេសស៊ុយអែត ដែលផ្ទុកអដ្ឋិធាតុ អាយុ ១០០០ ឆ្នាំ នៃមនុស្ស ៨នាក់ រួមទាំងទារកភ្លោះ អាចកើតមានទំនង ជាបានប្តូរទៅជាគ្រីស្ទសាសនា មុនពេលពួកគេស្លាប់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ផ្នូរដែលផ្ទុកអដ្ឋិធាតុ របស់មនុស្សពេញវ័យ ៤នាក់ និងទារក៤នាក់ ត្រូវបានគេរកឃើញ នៅក្នុងទីក្រុង Sigtuna របស់ប្រទេសស៊ុយអែត ស្ថិតនៅភាគខាងជើង រដ្ឋធានី Stockholm ។ យោងតាមអ្នកស្រាវជ្រាវ បានឲ្យដឹងថា ទារក២នាក់ ត្រូវបានកប់ជាមួយគ្នា អាចជាកូនភ្លោះ ហើយអាចរលូតកូនបាន ។
បច្ចុប្បន្នមូលហេតុ នៃការស្លាប់របស់ពួកគេមិនទាន់ ត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែអ្នកជំនាញសង្ឃឹមថា នឹងបង្ហាញបន្ថែមទៀត នៅក្នុងក្រដាសវិទ្យាសាស្ត្រ ដែលមិនទាន់ត្រូវ បានចេញផ្សាយ ។ ការជីកនេះត្រូវបានដឹកនាំ ដោយក្រុមហ៊ុន Uppdrag Arkeologi ជាក្រុមហ៊ុនបុរាណវិទ្យា ស៊ុយអែត មានមូលដ្ឋាននៅ Stockholm ។
លោក Johan Runer អ្នកគ្រប់គ្រង គម្រោងជាមួយអ្នកជំនាញ ខាងបុរាណវិទ្យា Uppdrag arkeologi បាននិយាយប្រាប់ ទស្សនាវដ្តីវិទ្យាសាស្ត្រថា ចរិតគ្រីស្ទសាសនា នៃផ្នូរ ដែលត្រូវបាន ជីកសព្វថ្ងៃនេះ គឺជាក់ស្តែង ដោយសារតែរបៀប នៃការដាក់ផ្នូរ ។ លោកបានបន្តថា នៅក្នុងផ្នូរមួយមានទារកតូចៗ ២នាក់ ដែលមើលទៅ ដូចជាអាយុដូចគ្នា ហើយលទ្ធផល ដ៏គួរឲ្យសោកស្តាយ នៃការរលូតកូនយឺត របស់កូនភ្លោះ២ ។
លោក Uppdrag Arkeologi បាននិយាយនៅលើទំព័រ Facebook របស់ខ្លួនថា ទីបញ្ចុះសពរបស់គ្រិស្តសាសនា មានកាលបរិច្ឆេទ មុនពេលសាងសង់ព្រះវិហារ ជាមួយនឹងទីបញ្ចុះសព ដែលជាប់ទាក់ទង នៅក្នុងតំបន់ ៕ ដោយ៖លី ភីលីព


