សិល្បៈ និង កម្សាន្ត

ហ្វីយ៉ាតា កាន់តែមានសម្រស់ លេចធ្លោខ្លាំង មើលមិនដឹងថា ជាស្ត្រីមេម៉ាយកូន១

ភ្នំពេញ ៖ តារាសម្ដែង និងម៉ូឌែល ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា តែងតែធ្វើឱ្យអ្នកគាំទ្រ និងមិត្តភក្ដិ ពោលសរសើរ មិនដាច់ពីមាត់ឡើយ ចំពោះរូបរាងដ៏ស្រស់ស្អាត របស់នាង ដែលជារឿយៗ នាងបានបង្ហោះនៅលើបណ្ដាញសង្គម ទាំងហ្វេសប៊ុក និង អ៊ិនស្តាក្រាម ។

ជាការពិតណាស់ ហ្វីយ៉ាតា ត្រូវបានគេកត់សម្គាល់ឃើញថា ជាតារាស្រីនិយមភាពស៊ីវិល័យ ហាយសូ មិនថា តែនៅលើឆាក ឬក្រៅឆាកទេ គឺការតុបតែងខ្លួន របស់សុទ្ធតែសម្រិតសម្រាំងស្អាតៗ និងសិចស៊ីជានិច្ច ស័ក្ដិសមជាម្ចាស់ពានចំណាត់ ថ្នាក់លេខ២ នៃ ការ ប្រឡង កម្មវិធី ហ្វ្រេស៊ីហ្គើល អេនប៊យ ( Freshies Girl and Boy) ប្រចាំ ឆ្នាំ ២០១០ មែន ។

តួយ៉ាងកាលពីពេលថ្មីៗនេះ អ្នកមេម៉ាយវ័យក្មេងរូបនេះ បានបង្ហាញខ្លួននៅក្នុងកម្មពិធី សម្ពោធមួយ ជាមួយសម្លៀកបំពាក់ និងការតុបតែងមុខ យ៉ាងស្រស់ស្អាតបំផុត ។

ស្ថិតក្នុងចំណោមមនុស្ស ជាច្រើននាក់ ប៉ុន្តែ ហ្វី យ៉ាតា នៅតែលេចធ្លោជាងគេ ដោយនាងបានស្លៀកឈុតរ៉ូបខ្លី បង្ហាញសាច់ភ្លៅសខ្ចី ធ្វើឱ្យអ្នកគាំទ្រ និងមិត្តភក្ដិ ពោលពាក្យសរសើរ មិនដាច់ពីមាត់ឡើយតាមរយៈប្រអប់ Comment ។

សូមបញ្ជាក់ផងដែរថា ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា គឺជាកូនស្រីពៅរបស់លោក ថៃ នរៈ សត្យា អតីតរដ្ឋ លេខាធិការ ក្រសួង វប្បធម៌ និង វិចិត្រ សិល្បៈ និង អ្នក ស្រី ងិន ម៉ានីយ៉ា ។

ក្រោយពីជាប់ចំណាត់ថ្នាក់លេខ២ នៅក្នុងកម្មវិធី ហ្វ្រេស៊ីហ្គើល អេនប៊យ ( Freshies Girl and Boy) ឆ្នាំ ២០១០ របស់ស្ថានីយទូរទស្សន៍លេខ៥ រួចមក នាង ហ្វីយ៉ាតា ក៏បានលេចមុខច្រើន នៅក្នុងការងារថតស្ពតពាណិជ្ជកម្ម និងបានក្លាយជាបុប្ផាយ៉ាងស្រស់បំព្រង នៅក្នុងសង្គមសិល្បៈទៀតផង ។

យ៉ាងណាក៏ដោយ ទោះជាមានរូបសម្បត្តិស្រស់ស្អាត ប៉ុន្តែ ហ្វីយ៉ាតា បានរងនូវការបរាជ័យ នៅក្នុងជីវិតអាពាហ៍ពិពាហ៍ ដោយនាងធ្លាប់បានចូលរោងការ ម្ដងរួចមកហើយ កាលពីឆ្នាំ ២០១២ ប៉ុន្តែរស់នៅជាមួយប្ដីបានមួយរយៈខ្លី ក៏បែកបាក់ទៅវិញ ដោយបន្សល់ទុកចំណងដៃ កូនប្រុសម្នាក់ចិញ្ចឹមដល់សព្វថ្ងៃ នេះ ៕

ដោយ៖ ម៉ានី

Most Popular

To Top