ផ្សេងៗ

Foden មានបញ្ហាក្នុងពេលជំនួប ផ្តាច់ព្រ័ត្រពានអ៊ឺរ៉ូឆ្នាំ២០២០

កីឡាករខ្សែប្រយុទ្ធវ័យក្មេងឆ្នើម Philip Foden ត្រូវបានគេមើលឃើញមិនបានមានវត្តមាននៅក្នុងឈុតហ្វឹកហាត់ត្រៀមការប្រកួតវគ្គផ្តាច់ព្រ័ត្រជាលើកចុងក្រោយ ជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស ឡើយនៅឯ St. George’s Park។

ក្រោយមានការភ្ញាក់ផ្អើលនេះគ្រូបង្វឹករបស់ក្រុមអង់គ្លេសលោក Gareth Southgate បានចេញមកអះអាងថា កីឡាកររូបនេះ ពិតជាកំពុងមានបញ្ហាមែនហើោយវាគឺជាបញ្ហារបួសរបស់កីឡាករតែម្តង។

Foden មិនបានចូលរួមការហ្វឹកហាត់ កាលពីថ្ងៃសៅរ៍ម្សិលមិញ ហើយពេលនេះក្រុមរបស់អង់គ្លេស ក៏ត្រូវហោះហើរទៅកាន់ទីក្រុងឡុងផងដែរ ដើម្បីចូលរួមការប្រកួតចុងក្រោយ នៅយប់ថ្ងៃអាទិត្យនេះ។

ទោះបីជាយ៉ាងណាក្តីគេអាចដឹងបានថា កីឡាករទាំងអស់របស់អង់គ្លេស គឺមិនមានអ្នកណានឹងអវត្តមាន ដោយសាររបួស ឬបញ្ហាអ្វីនោះទេលើកលែងតែ Foden ម្នាក់ប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top