ព្រឹត្តិការណ៍ UEFA Euro 2020 ត្រូវបានប្រារព្ធឡើង នៅតាមទីក្រុងនានា នៅក្នុងទ្វីបអឺរ៉ុប ខណៈប្រកួតវគ្គផ្ដាច់ព្រ័ត្រ ធ្វើឡើងនៅរាជធានីឡុងដុង ចក្រភពអង់គ្លេស។ សម្រាប់ UEFA Euro 2024 នឹងធ្វើឡើងនៅក្នុងតែមួយប្រទេសនោះទេ។ ប្រទេសនោះគឺ ប្រទេសអាល្លឺម៉ង់។ នេះបើតាមការចុះផ្សាយ របស់គេហទំព័រ UEFA។
យោងតាមគេហទំព័រ UEFA អាលឺ្លម៉ង់បានជ្រើសរើស ឲ្យធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ បាល់ទាត់អឺរ៉ុបនេះ កាលពីឆ្នាំ២០១៨ កន្លងទៅ ដោយកាលនោះមានតែប្រទេសទួរគីទេ ជាប្រទេសប្រណាំងប្រជែង ជាមួយអាល្លឺម៉ង់ ក្នុងការធ្វើជាម្ចាស់ផ្ទះ។
បើក្រឡេកមើលប្រវត្តិក្នុងការរៀបចំ ការប្រកួតវិញ អាលឺ្លម៉ង់ខាងលិច ធ្លាប់រៀបចំការប្រកួត Euro ម្ដងដែរ កាលពីឆ្នាំ១៩៨៨ ខណៈប្រទេសអាល្លឺម៉ង់ទាំងមូល បានរៀបចំ World Cup ឆ្នាំ២០០៦។ ឆ្នាំ២០២៤នេះ ជាលើកទី១ ហើយដែលអាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះ ជើងឯកទ្វីបអឺរ៉ុប ក្នុងនាមជាប្រទេសអាល្លឺម៉ង់តែមួយ គិតចាប់តាំងពីរួបរួមគ្នា រវាងអាល្លឺម៉ង់ខាងលិច និងអាល្លឺម៉ង់ខាងកើត កាលពីឆ្នាំ១៩៩០។
នៅប្រទេសអាល្លឺម៉ង់ មានកីឡដ្ឋានចំនួន ១០ ត្រៀមនឹងទទួលរៀបចំការប្រកួត Euro 2024៕ ប្រភព៖ សប្បាយ