ភ្នំពេញ ៖ សុផា លីដា គឺជាតារាសម្ដែង និង ម៉ូឌែល មានប្រជាប្រិយភាព មួយរូប នៅក្នុងសង្គម ហើយនាង បានធ្វើឱ្យទស្សនិកជន ចាប់អារម្មណ៍ តាមរយៈភាពសិចស៊ី បើទោះជាពេលនេះ នាងកំពុង មានកូនម្នាក់ ហើយយ៉ាងណាក៏ដោយ ។
ជារឿយៗតារាស្រីខាងលើនេះ តែងតែបង្ហោះរូបថតសិចស៊ី បែបស៊ីអារម្មណ៍ដូចជា ស្លៀកឈុតប៊ីគីនីបញ្ចេញក្បាលពោះ ដើមទ្រូង និងគល់ភ្លៅសខ្ចីជាដើម ហើយមានពេលខ្លះភាពសិចស៊ីរបស់នាង ក៏ត្រូវបានរងការរិះគន់ ពីសំណាក់មហាជន ពិសេសអ្នកលេង កម្មវិធីបណ្ដាញសង្គមតែម្ដង ។
ជាមួយគ្នានេះដែរ ក្រោយពីស្ងាត់បង្ហាញ រូបភាពសិចស៊ីមួយរយៈធំ ពោលគឺចាប់តាំងពីពេលសម្រាលកូនរួច ស្រាប់តែ កាលពីពេលថ្មី អ្នកនាង សុផា លីដា បានលេចមុខជាមួយថ្មី ជាមួយស្ទាយសិចស៊ីដដែល ពោលគឺការបង្ហាញឈុតប៊ីគីនី នៅក្នុងអាងហែលទឹក ។ ហើយការបង្ហាញខ្លួនជាថ្មីនេះដែរ បានធ្វើឱ្យទស្សនិកជន អ្នកគាំទ្រ ចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះសង្កេតឃើញថា កាលពីនៅលីវ រហូតដល់ឥលូវ សម្រស់ សុផា លីដា នៅតែស្រស់ស្អាតដដែល ហើយការតុបតែងខ្លួន បែបសិចស៊ី ក៏នៅតែគួរឱ្យចាប់អារម្មណ៍ មិនមានការប្រែប្រួលឡើយ ។
គួរឱ្យដឹងផងដែរថា សុផា លីនដា បានភ្ជាប់ពាក្យកាលពីខែ កញ្ញា ឆ្នាំ ២០២០ ជាមួយបុរស ខ្មែរ រស់នៅសហរដ្ឋអាមេរិក ។ រស់នៅជាមួយគ្នាបានប្រហែល ៦ខែ ស្រាប់តែមានដំណឹងថា ស្រីស្រស់ខាងលើមានផ្ទៃពោះ និងសម្រាលបានកូនស្រីម្នាក់កាលពីអំឡុងខែ មេសា ឆ្នាំ ២០២១ ហើយការណ៍នេះ បានធ្វើឱ្យនាងសម្រេច ពន្យាពេលរៀបការរហូតដល់កូនធំ ។
បច្ចុប្បន្ននេះគេដឹងថា ទោះជាការងារសិល្បៈហាក់ស្ងប់ស្ងាត់សម្រាប់ សុផា លីដា ប៉ុន្តែផ្ទុយទៅវិញ នាងក៏កំពុងមរមាញឹក ជាមួយមុខរបរស៊ី បើកហាងចំណីអាហារ នៅ ម្ដុំសាលាវ៉ាន់ដា ។ ហើយមុខរបរថ្មីនេះ ធ្វើឱ្យនាងទទួលបានការគាំទ្រ យ៉ាងច្រើនពីសំណាក់អតិថិជន ពោលអាចធ្វើឱ្យនាងកើប លុយបានយ៉ាងច្រើនពីរបរនេះ ៕
ដោយ៖ ម៉ានី