កីឡា

ករណីមេរោគ COVID-19 លើកទី៤ បានផ្ទុះឡើង នៅក្នុងភូមិកីឡា អូឡាំពិក

តូក្យូ ៖ ភូមិអូឡាំពិកនៅទីក្រុងតូក្យូ ត្រូវបានរងការវាយប្រហារ ដោយមេរោគ COVID-19 លើកទី ៤ កាលពីថ្ងៃច័ន្ទ ហើយក្រុមហ៊ុន ឧបត្ថម្ភធំរបស់តូយ៉ូតា បាននិយាយថា ខ្លួននឹងមិនដំណើរការ ការផ្សាយពាណិជ្ជកម្ម ទូរទស្សន៍ណាទាក់ទង នឹងការប្រកួត នោះទេ ដោយសារព្រឹត្តិការណ៍ នេះបានតស៊ូ ដើម្បីការគាំទ្រតែប៉ុន្មានថ្ងៃមុន ពិធីបើកយោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីស ។

កីឡាករបាល់ទះ នៅឆ្នេរសមុទ្រឆេកម្នាក់ បានក្លាយជាករណីទី ៤ និងជាអត្តពលិក ឆ្លងមេរោគទី៣ នៅក្នុងភូមិ ដែលមានអ្នកប្រកួតប្រជែង រាប់ពាន់នាក់កំពុងរស់នៅ ក្នុងពពុះជីវឧស្ម័ន ។ នៅកន្លែងផ្សេងទៀត កីឡាការិនីកាយសម្ព័ន្ធវ័យ ជំទង់ម្នាក់ Kara Eaker បានក្លាយជាអត្តពលិក ជនជាតិអាមេរិកដំបូង គេធ្វើតេស្តិ៍វិជ្ជមាន នៅព្រឹត្តិការណ៍កីឡា នេះដោយមិត្តរួមក្រុមម្នាក់ ក៏នៅឯកោដែរ ។

ការប្រកួតកីឡាអូឡាំពិក ដែលពន្យារពេលឆ្នាំ ២០២០ នឹងចាប់ផ្តើមជាផ្លូវការ នៅថ្ងៃសុក្រនេះនៅឯពហុកីឡដ្ឋានជាតិ អូឡាំពិក ដោយមានទីក្រុងតូក្យូ ស្ថិតនៅក្រោមស្ថានភាព អាសន្នរោគ បន្ទាប់ពីមានករណីកើនឡើង ។ ការស្ទង់មតិចុងក្រោយបង្អស់ របស់កាសែត Asahi Shimbun បានរកឃើញថា អ្នកឆ្លើយតបភាគច្រើនគឺ ៥៥ ភាគរយប្រឆាំងនឹងការរៀបចំ ព្រឹត្តិការណ៍កីឡាអូឡាំពិក នៅរដូវក្តៅនេះដោយទទួលបានការគាំទ្រ ៣៣ ភាគរយ ។

នៅក្នុងសញ្ញា នៃការយល់ឃើញ របស់តូយ៉ូតា ជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុត នៅលើពិភពលោក បាននិយាយថា ខ្លួននឹងមិនដំណើរការ ការផ្សាយពាណិជ្ជកម្ម ទាក់ទងនឹងកីឡាអូឡាំពិកទេ ហើយនាយកប្រតិបត្តិ របស់វាក៏នឹងមិនមានវត្តមាន នៅក្នុងពិធីបើកនោះដែរ ។

អ្នកនាំពាក្យក្រុមហ៊ុនToyota លោក Shiori Hashimoto បានប្រាប់ថា មន្ត្រីរបស់ក្រុមហ៊ុនតូយ៉ូតា នឹងមិនចូលរួមក្នុង ពិធីបើកនោះឡើយ ហើយមូលហេតុចម្បង នៅពីក្រោយវានឹង មិនមានអ្នកទស្សនាទេ ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានឲ្យដឹងថា មានមន្រ្តី និងវី VIPs តិចជាង ១.០០០ នាក់រួមទាំងអ្នកឧបត្ថម្ភ នឹងត្រូវបានអនុញ្ញាត ឲ្យមើលពិធីបើកនៅថ្ងៃសុក្រនេះ ៕ដោយ៖លី ភីលីព

Most Popular

To Top