ភ្នំពេញ ៖ លោកស្រី Iwata Hikaru បាននិយាយថា កីឡាករ-កីឡាការិនីហែលទឹកកម្ពុជា ចំនួន២រូប និងគ្រូបង្វឹកចំនួនមួយរូប នឹងចូលរួមក្នុងព្រឹត្តិការណ៍ កីឡាអូឡាំពិក នៅក្នុងទីក្រុងតូក្យូ ដែលត្រូវបានធ្វើឡើង ខណៈជំងឺកូវីដ១៩ កំពុងរីករាលដាល ប៉ន្តែយើង ខ្ញុំសូមគាំទ្រ កីឡាករ-កីឡាការិនីកម្ពុជា ពីប្រទេសកម្ពុជា ហើយយើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ពួកគេនឹងអាចបង្ហាញ សមត្ថភាពបានយ៉ាងល្អបំផុត សម្រាប់ការប្រកួតនេះ ។
គ្រូបង្វឹកហែលទឹក ស្ម័គ្រចិត្តជប៉ុន ជាច្រើនរូបបាននិយាយថា យើងខ្ញុំអ្នកស្ម័គ្រ ចិត្តJICA ដែលត្រូវបានបញ្ជូន ទៅធ្វើការស្ម័គ្រចិត្ត នៅសហព័ន្ធខ្មែរ កីឡាហែលទឹក ដើម្បីបង្វឹកហែលទឹកនៅប្រទេសកម្ពុជា ។ ពួកយើងបានស្នាក់ នៅខេត្តកំពង់ចាម ចាប់ពី ខែកក្កដា ឆ្នាំ២០១៩ រហូតដល់ ខែមីនា ឆ្នាំ២០២០កាលខែមិថុនា ឆ្នាំ២០២១ បានត្រឡប់មកកម្ពុជាវិញម្តងទៀត ហើយនឹងមានសកម្មភាព បង្វឹកហែលទឹកនៅ ក្នុងរាជធានីភ្នំពេញ។
លោកស្រី Iwata Hikaru បាននិយាយថា ខ្ញុំពិតជារីករាយខ្លាំងណាស់ ដោយ កីឡាករ-កីឡាការិនី និងគ្រូបង្វឹក របស់ប្រទេសកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍ កីឡាអូឡាំពិក នៅទីក្រុងតូក្យូក្នុងប្រទេសជប៉ុន ដែលជាប្រទេសកំណើតរបស់ខ្ញុំ ។
យើងខ្ញុំសូមគាំទ្រកីឡាករ-កីឡាការិនីកម្ពុជា ពីប្រទេសកម្ពុជា ហើយយើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ពួកគេនឹងអាចបង្ហាញ សមត្ថភាពបានយ៉ាងល្អបំផុត នៅក្នុងព្រឹត្តិការណ៍ កីឡាអូឡាំពិកទីក្រុងតូក្យូនេះ ៕