ព័ត៌មានអន្តរជាតិ

ទ្វីបអឺរ៉ុប ក្លាយជាតំបន់ដំបូងគេ នៅលើពិភពលោក មានមនុស្សឆ្លងវីរុស កូវីដជាង ៥០លាននាក់

តាមរបាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា ទ្វីបអឺរ៉ុបបានក្លាយជាតំបន់ដំបូងគេ នៅលើពិភពលោក ដែលមានមនុស្ស បានឆ្លងវីរុសកូវីដ-១៩ ចំនួន ៥០លាននាក់ គិតត្រឹមថ្ងៃច័ន្ទ ទី ១៩ ខែកក្កដា ឆ្នាំ២០២១។

ទ្វីបអឺរ៉ុបត្រូវបានគេមើល ឃើញថា មានការឆ្លងថ្មីរាប់លាននាក់ ជារៀងរាល់ថ្ងៃ ហើយរបាយការណ៍បានបង្ហាញថាមានមនុស្សជិត ១,៣ លាននាក់បានស្លាប់ ចាប់តាំងពីវីរុសកូវីដ បានឆ្លងរាតត្បាត។

វីរុសកូវីដប្រភេទ Delta គឺជាប្រភេទវីរុស ដែលមានការឆ្លងរាលដាលខ្លាំង ជាងវីរុសកូវីដដើម ហើយត្រូវបានគេរកឃើញ នៅក្នុងប្រទេសប្រហែល ១០០។ បច្ចុប្បន្ន វីរុសកូវីដ Delta បានឆ្លងរាល នៅទូទាំងពិភពលោក ៕ sabay

Most Popular

To Top