ព័ត៌មានអន្តរជាតិ

ទីក្រុង ស៊ីដនី នឹងបន្តបិទខ្ទប់ ៤សប្តាហ៍ទៀត ដោយសារការឆ្លងវីរុស គ្មានការថមថយ

បរទេស ៖ អាជ្ញាធរបានប្រកាសនៅថ្ងៃពុធ ដោយលើកឡើង ពីការកើនឡើងនៃការឆ្លងវីរុស ហើយនៅតំបន់ជាយក្រុង អត្រាចាក់វ៉ាក់សាំងទាប ដូច្នេះទីក្រុងប្រជាជន រាប់លាននាក់នៅទីក្រុងស៊ីដនី នឹងចំណាយ ពេលមួយខែទៀត ក្នុងការបិទទ្វារ ។

យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ទីក្រុងធំបំផុតរបស់អូស្រ្តាលី នឹងត្រូវបិទទ្វាររយៈពេល ៥ សប្តាហ៍ នៅថ្ងៃទី ៣០ ខែកក្កដា តទៅ ប៉ុន្តែការរឹតបន្តឹងនឹង នៅតែមានដដែលរហូតដល់ថ្ងៃទី ២៨ ខែសីហា ដោយសារចំនួន ករណីនៅតែបន្តកើនឡើង។

នាយករដ្ឋមន្រ្តីរដ្ឋ New South Wales លោកស្រី Gladys Berejiklian បាន និយាយថា “ ខ្ញុំសូមកោតសរសើរ ចំពោះអ្វីដែលយើងកំពុងស្នើសុំឱ្យ ប្រជាជនធ្វើសម្រាប់ រយៈពេល ៤ សប្តាហ៍បន្ទាប់ ប៉ុន្តែវាដោយសារតែយើងចង់ រក្សាសហគមន៍របស់យើង ឲ្យមានសុវត្ថិភាព និងចង់ធ្វើឱ្យប្រាកដថា យើងអាចលោតត្រឡប់ មកវិញបានលឿនបំផុត តាមដែលអាចធ្វើទៅបាន” ។

ក្រុមមន្រ្តីបានប្រកាស ករណីឆ្លងថ្មីវិរុសចំនួន ១៧៧ ករណីដែលទាក់ទងនឹង ការផ្ទុះឡើងនៅទីក្រុងស៊ីដនី ដែលបានចាប់ផ្តើម នៅពាក់កណ្តាលខែមិថុនា នៅពេលដែលអ្នកបើកបរយន្តហោះ បានឆ្លងវីរុសនេះ ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top