ព័ត៌មានអន្តរជាតិ

វីរុស Delta អាចធ្វើឱ្យអ្នកឆ្លង មិនលេចចេញរោគសញ្ញា វិវឌ្ឍទៅកាន់តែធ្ងន់ធ្ងរ ត្រឹមតែប៉ុន្មាន ម៉ោងប៉ុណ្ណោះ

បរទេស ៖ យោងតាមក្រសួង សុខាភិបាល របស់ប្រទេស វៀតណាម បានឱ្យដឹងថា ជាមួយនឹងវីរុស ដែលបំលែងខ្លួនថ្មីឈ្មោះ Delta ករណីជំងឺ ដែលមិនលេចចេញរោគសញ្ញា គឺ អាចប្រែជាធ្ងន់ធ្ងរ ក្នុងរយៈពេលប៉ុន្មានម៉ោង។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Nguyen Truong Son អនុរដ្ឋមន្រ្តី ក្រសួងសុខាភិបាល វៀតណាម បាននិយាយថា « វាមានន័យថា ការត្រួតពិនិត្យនិងមើលថែទាំ អ្នកជំងឺដែលមិនលេច ចេញរោគសញ្ញា គឺ ដើរតួយ៉ាងសំខាន់» ។

លោកបន្តថា មានសេចក្តីរាយការណ៍ពីករណី Covid-19 មានសភាពធ្ងន់ធ្ងរទៅ ៗ ដូច្នេះពួកគេមិនអាចត្រូវបានដឹក ទៅមន្ទីរពេទ្យទាន់ពេលវេលាទេ ហើយបានស្លាប់នៅឯផ្ទះ ករណីនេះ លោក Nguyen Truong Son បានកត់សម្គាល់ ថា វាពិតជាឈឺណាស់ ។ លោកបានបន្ថែមថា ប្រជាជនចាំបាច់ត្រូវ មានព័ត៌មានបន្ថែម អំពីរោគសញ្ញា ដំបូង នៃរោគសញ្ញាវីរុស កូរ៉ូណា ហើយចាំបាច់ ត្រូវធ្វើរោគវិនិច្ឆ័យ និងផ្ទេរអ្នកជំងឺ ទៅមន្ទីរពេទ្យនិង កន្លែងព្យាបាលផ្សេងទៀត ។

អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល វៀតណាមរូបនេះ បន្ថែមថា « ទីក្រុងហូជីមិញបានស្នើសុំសេវាកម្ម តាក់ស៊ីមួយចំនួន ដើម្បីជួយបំពេញភារកិច្ចនេះ ដោយចូលទៅតំបន់បិទខ្ទប់ និងផ្ទះ ដែលអ្នកជំងឺ Covid-19 ស្នាក់នៅ» ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top