ព័ត៌មានអន្តរជាតិ

ត្រឹម៣ថ្ងៃ ទីក្រុងប៉ារីស ប្រទេសបារាំង មានករណីប្លន់ហាងលក់គ្រឿងអលង្ការ ២កន្លែង យកសរុបជាង ៤លានអឺរ៉ូ

បរទេស៖ សារព័ត៌មាន LCI បានរាយការណ៍កាលពីថ្ងៃសុក្រថា ហាងលក់គ្រឿងអលង្ការទី ២ នៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវបានចោរចូលប្លន់ តែក្នុងរយៈពេលបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីចោរបានចូលប្លន់នៅហាងលក់គ្រឿងអលង្ការ Chaumet យកអស់ជាង ២លានអឺរ៉ូ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីថ្ងៃអង្គារប្រព័ន្ធផ្សព្វផ្សាយបារាំង បានផ្សាយថា មនុស្សមិនស្គាល់អត្តសញ្ញាណម្នាក់ បានលួចគ្រឿងអលង្ការដែលមានតំលៃប្រហែល ២ លានអឺរ៉ូ (២,៤ លានដុល្លារ) ពីហាងលក់គ្រឿងអលង្ការ Chaumet ។ ប៉ូលីសបានចាប់ខ្លួនជនសង្ស័យពីរនាក់ផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថាអំពើប្លន់ថ្មីៗនេះបានកើតឡើងបន្ទាប់ពីថ្ងៃសុក្រនៅពាក់កណ្តាលថ្ងៃត្រង់។ បុរសពីរនាក់សម្រុកចូលហាងលក់គ្រឿងអលង្ការ Dinh Van ក្នុងរដ្ឋធានីបារាំង ដោយ ជនដៃដល់បានលួចគ្រឿងអលង្ការដែលមានតម្លៃ ២ លានអឺរ៉ូ ហើយបានគំរាមនិយោជកដោយប្រើកាំភ្លើងខ្លី និងគ្រាប់បែកដៃ។

គ្មាននរណាម្នាក់ត្រូវបានរាយការណ៍ថារងរបួសនោះទេ។ ប៉ូលីសមកពីការិយាល័យឧក្រិដ្ឋកម្ម កំពុងធ្វើការនៅកន្លែងកើតហេតុ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top