កីឡា

ខ្សែការពារម្នាក់ របស់ Real តេស្តរកឃើញវិជ្ជមានកូវីដ

កីឡាករ Odriozola ត្រូវបាន The Goal នៅថ្ងៃនេះបានសរសេរថា បានចូលរួមជាមួយនឹងកីឡាករ ខ្សែប្រយុទ្ធ Karim Benzema និងកីឡាករ David Alaba ផងដែរតេស្តឃើញ វិជ្ជមានកូវីដ នៅមុនពេល ដែលការបើករដូវកាល កាន់តែខិតជិតមកដល់ ទៅហើយនោះ។

កីឡាករ Alvaro Odrioxola តេស្តរកឃើញ វិជ្ជមានកូវីដ នៅក្នុងការប្រកាសមួយ ដោយក្លឹបកាលពីថ្ងៃសៅរ៍ ហើយមកដល់ពេលនេះ កីឡាករឈុតធំ របស់ក្លឹបទាំងអស់ គឺកំពុងដាក់ឲ្យនៅដាច់ ដោយឡែករួចរាល់ ហើយ។

ការប្រកួតចុងក្រោយ ដែលនឹងត្រូវធ្វើនោះគឺក្លឹប Real Madrid ត្រូវប្រកួត ជាមួយនឹង AC Milan នាថ្ងៃទី៨ខែសីហា ប៉ុន្តែសំណាងល្អ ដែលកីឡាករ ទាំង៣នាក់នេះ មិនបានចូលរួមលេង ជាមួយនឹង Real Madrid ក្នុងការប្រកួតកន្លង មកជាមួយនឹង Rangers ឡើយកាលពីថ្ងៃទី២៥ ខែកក្កដា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top