ជំងឺឈឺក្បាលប្រកាំង គឺជាជំងឺសរសៃប្រសាទ ដែលបណ្តាលឲ្យឈឺក្បាលខ្លាំង ហើយអស់កម្លាំង។ រោគសញ្ញានៃជំងឺនេះអាចចាប់ផ្តើមពីមួយទៅពីរថ្ងៃ មុនពេលឈឺក្បាលដោយខ្លួនឯង។
គន្លឹះងាយៗ ដើម្បីដោះស្រាយការឈឺក្បាលប្រកាំង
សម្រាកនៅក្នុងបន្ទប់ងងឹត និងស្ងប់ស្ងាត់
អ្នកអាចស្អំទឹកក្តៅឧណ្ហៗ ឬទឹកត្រជាក់លើថ្ងាស និងក្បាលរបស់អ្នក
ព្យាយាមធ្វើសមាធិដោយយកចិត្តទុកដាក់
ប្រើក្លិនផ្កាក្រអូបក្នុងបន្ទប់
រក្សាជាតិសំណើម និងការញ៉ាំជាតិទឹកឲ្យបានច្រើន
ម៉ាស្សាក្បាលរបស់អ្នកថ្នមៗ
ធ្វើលំហាត់ប្រាណជាប្រចាំ។
ការសម្រាក ការបន្ធូរអារម្មណ៍ និងការញ៉ាំថ្នាំបំបាត់ការឈឺចាប់ និងជំនួយកម្លាំងអាចជួយបន្ធូរបន្ថយអាការៈរបស់លោកអ្នកបាន។ អ្នកគួរតែទៅជួបគ្រូពេទ្យ ប្រសិនបើឈឺក្បាលចាប់ផ្តើមប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់អ្នក។
ប្រភព៖health