ខណៈដែលកីឡាករបាល់ទាត់នារី ដែលមានដូចជានាង Jennifer Hermoso, Lieke Martens និង Alexia Putellas ជាដើម សម្រាប់បេក្ខភាពកីឡាករល្អបំផុត ប្រចាំឆ្នាំរបស់ UEFA ហើយនោះលោក Thomas Tuchel ក៏ត្រូវបានបោះឆ្នោតឲ្យជាប់ឈ្មោះជា បេក្ខភាព គ្រូបង្វឹកល្អបំផុត ប្រចាំឆ្នាំផងដែរ។
UEFA ក៏បានប្រកាសផងដែរចំពោះកីឡាករបាល់ទាត់ជាបុរសវិញ កីឡាករដែលស្ថិតនៅក្នុងបេក្ខភាពប្រជែងនោះ មានដូចជាកីឡាកររបស់ក្លឹបតោខៀវ Chelsea ដូចជា Jorginho និង Kanteខណៈដែលកីឡាករ របស់មេឃខៀវ Man City គឺ De Bruyne ម្នាក់ដែរដែលបានចូលរួម។
ក្រៅតែពីលោក Tuchel ហើយនោះគេ ក៏ឃើញមានបេក្ខភាពខ្លាំងៗផ្សេងទៀត សម្រាប់ពានរង្វាន់គ្រូបង្វឹកល្អបំផុត ប្រចាំឆ្នាំដូចជាលោក Pep Guardiola និងលោក Roberto Mancini ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី