ប្លែកៗ

​ប្រាប់ពីរឿងគួរធ្វើ និងមិនគួរធ្វើដាច់ខាត ពេលជួបហេតុការណ៍ឡានធ្លាក់ទឹក ដើម្បីផុតពីគ្រោះថ្នាក់ដល់ជីវិត

ការ​បើក​បរ​រថយន្ត តែង​មាន​ជួប​ប្រទះ​ជា​ហេតុការណ៍​ផ្សេង​ៗ ក្នុង​នោះ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍ ក៏​ជា​ការ​ព្រួយ​បារម្ភ​ដល់​អ្នក​បើកបរ​គ្រប់​រូប ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​អាយុ​ជីវិត​បាន។ ក្នុង​ចំណោម​គ្រោះថ្នាក់​ទាំង​នោះ មាន​ខ្លះ​មិន​មែន​សុទ្ធ​តែ​បង្ក​ពី​អំពើ​របស់​អ្នក​បើកបរ​ទាំង​ស្រុង​ទេ ដោយ​វា​អាច​មក​ពី​កត្តា​នានា ដូច​ជា​យានយន្ត និង​គ្រោះ​ធម្មជាតិ​ជាដើម។

បើ​សិន​ជា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ហូរ​កាត់​ផ្លូវ​អាច​ធ្វើ​ឲ្យ​ផ្លូវ​ដាច់​បាន ហើយ​នាំ​ឲ្យ​អ្នក​បើកបរ​កាត់​អាច​ត្រូវ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ ឬ​ប្រឡាយ​តាម​ចរន្ត​ទឹក​នោះ។ បើ​សិន​ជា​រថយន្ត​អ្នក​ធ្លាក់​ចូល​ក្នុង​ទឹក ខាង​ក្រោម​នេះ ជា​រឿង​ដែល​អ្នក​គួរ​ធ្វើ នឹង​រឿង​ដែល​អ្នក​មិន​គួរ​ធ្វើ​ដើម្បី​សង្គ្រោះ​ជីវិត​របស់​អ្នក រួម​ទាំង​អ្នក​ដំណើរ៖

រឿង​ដែល​គួរ​ធ្វើ៖

  • ត្រូវ​តាំង​អារម្មណ៍​ឲ្យ​ល្អ​ កុំ​ស្លន់​ស្លោរ
  • បើក​ភ្លើង​ចង្កៀង​ឲ្យ​អស់​ដើម្បី​ឲ្យ​អ្នក​ដទៃ​អាច​ឃើញ និង​ហៅ​ភ្នាក់ងារ​សង្គ្រោះ
  • ដោះ​ខ្សែ​ក្រវាត់​សុវត្ថិភាព​ចេញ
  • បើក​សោ​រថយន្ត​ឲ្យ​ហើយ
  • ដោះ​ខោ​អាវ​ក្រៅ​ដែល​ជក់​ទឹក​ចេញ​ឲ្យ​ហើយ
  • ទម្លាក់​កញ្ចក់​បង្អួច មុន​ពេល​ដែល​វា​លេច​ចូល​បាត់​ទៅ​ក្នុង​ទឹក
  • បើ​កញ្ចក់​ទម្លាក់​មិន​បាន​អ្នក​ត្រូវ​បើក​ទ្វារ។ ប៉ុន្តែ ត្រូវ​ចាំ​ថា​ទាល់​តែ​ទឹក​ចូល​ពេញ​រថយន្ត ទើប​សម្ពាធ​ខាង​ក្នុង​និង​ក្រៅ​វា​ស្មើ​គ្នា និង​អាច​បើក​ទ្វារ​បាន។
  • បើ​ទូរសព្ទ​នៅ​ដំណើរ​ការ គួរ​តេ​រក​ជំនួយ​ឲ្យ​បាន​លឿន

រឿង​ដែល​មិន​គួរ​ធ្វើ៖

  • កុំ​ភ័យ​ស្លន់​ស្លោ
  • កុំ​ប្រើ​កម្លាំង​ដើម្បី​បើក​ទ្វារ​ពេល​លិច​ចូល​ទៅ​ក្នុង​ទឹក ព្រោះ​សម្ពាធ​ពី​ខាង​ក្រៅ​នឹង​រុញ​ច្រាន​មិន​ឲ្យ​បើក​ទ្វារ​ឡាន​បាន​ឡើយ។
  • កុំ​អង្គុយ​ស្ងៀម​លើ​កៅអី ត្រូវ​ត្រៀម​ចេញ​តាម​កញ្ចក់ ឬ​ក៏​ទ្វារ​ឲ្យ​ហើយ
  • កុំ​ព្យាយាម​វាយ​បំបែក​កញ្ចក់​ពេល​ឡាន​លិច​ចូល​ក្រោម​ទឹក​ហើយ ព្រោះ​បើ​សម្ពាធ​នៅ​ខាង​ក្រៅ​ខ្លាំង​ពេល​យើង​វា​បំបែក​កញ្ចក់​វា​អាច​ឲ្យ​កម្លាំង​ទឹក​បុក​មក​ខ្ទេច​កញ្ចក់ ខ្ទាត​បំណែក​ស្រួច​ត្រូវ​មនុស្ស​ក្នុង​រថយន្ត។
  • ពេល​ចេញ​ពី​ឡាន​បាន​ហើយ​មិន​ត្រូវ​នៅ​ជិត​វា​ទៀត​ទេ

បើ​សិន​ជា​ឡាន​របស់​អ្នក​លិច​ក្នុង​ទឹក​រាក់​អាច​ឲ្យ​អ្នក​ជាន់​លើ​ដំបូល​បាន អ្នក​ត្រូវ​ប្រញាប់​ចេញ​ពី​រថយន្ត​ភ្លាម ព្រោះ​ឡាន​អាច​រអិល​ធ្វើ​ឲ្យ​អ្នក​ដួល​មាន​របួស​បាន។ ម៉្យាង​ទៀត កម្ពស់​ទឹក​អាច​ឡើង​ចុះ​លឿន​ខុស​ពី​ការ​ស្មាន ពិសេស​នា​រដូវ​វស្សា​នេះ​តែ​ម្ដង អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​បាន ៕ប្រភព៖http://sabay

Most Popular

To Top