ព័ត៌មានអន្តរជាតិ

ការសិក្សាបានព្រមាន៖ជំងឺរាតត្បាតមួយទៀតស្រដៀង Covid-19 អាចនឹងផ្ទុះឡើងក្នុងរយៈពេល ៦០ ឆ្នាំខាងមុខ

អ៊ីតាលី៖អ្នកវិទ្យាសាស្ត្របានព្រមានថា ជំងឺរាតត្បាតមួយទៀតស្រដៀងនឹងមេរោគ Covid-19 ទំនងជានឹងវាយលុកពិភពលោកក្នុងរយៈពេល ៦០ ឆ្នាំខាងមុខ ហើយវាអាចនឹងក្លាយជារឿងធម្មតាទៅវិញនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

យោងតាមក្រុមដែលដឹកនាំដោយអ្នកជំនាញមកពីសាកលវិទ្យាល័យ Padua ប្រទេសអ៊ីតាលីបានសិក្សាពីការរីករាលដាលនៃជំងឺនៅជុំវិញពិភពលោកក្នុងរយៈពេល ៤០០ ឆ្នាំកន្លងមកនេះដើម្បីព្យាករណ៍ពីហានិភ័យនាពេលអនាគត។ពួកគេបានរកឃើញថា ស្ថិតិជំងឺរាតត្បាតធ្ងន់ធ្ងរមិនកម្រមានដូចការសន្មតពីមុនទេ ហើយទំនងជាបន្ទាប់នឹងកើតឡើងនៅឆ្នាំ ២០៨០ ។

ក្រុមអ្នកស្រាវជ្រាវអាមេរិកបានរកឃើញថា លទ្ធភាពនៃការរាតត្បាតដែលមានផលប៉ះពាល់ប្រហាក់ប្រហែលនឹងមេរោគ Covid-19នៃកម្រិតពិភពលោកស្រដៀងគ្នាគឺប្រហែល ២ភាគរយក្នុងឆ្នាំណាមួយ។ នេះមានន័យថា អ្នកដែលកើតក្នុងឆ្នាំ ២០០០ នឹងមានឱកាសប្រហែល ៣៨ ភាគរយក្នុងការជួបប្រទះហើយនឹងជួបម្នាក់ទៀតនៅថ្ងៃខួបកំណើតអាយុ ៦០ ឆ្នាំរបស់ពួកគេ។

ពួកគេមិនបានស្វែងយល់ពីមូលហេតុនៅពីក្រោយការកើនឡើងហានិភ័យនោះទេ បដោយនិយាយថា វាទំនងជា ដោយសារកំណើនប្រជាជនការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ ការរិចរិលបរិស្ថាន និងទំនាក់ទំនងញឹកញាប់រវាងមនុស្ស និងសត្វដែលមានជំងឺ។ ក្រុមនេះក៏បានរកឃើញថា ប្រូបាប៊ីលីតេនៃជំងឺរាតត្បាតដ៏ធំមួយទៀតកំពុងកើនឡើង ហើយយើងគួរតែត្រៀមខ្លួនឲ្យបានល្អសម្រាប់ហានិភ័យនាពេលអនាគត៕ដោយ៖លី ភីលីព

Most Popular

To Top