សិល្បៈ និង កម្សាន្ត

ស្ងាត់ៗ ប៊ុត សីហា កំពុងត្រៀមខ្លួនក្លាយជាឪពុកគេម្ដងទៀត ជាមួយគូស្នេហ៍ថ្មី

ភ្នំពេញ៖ ម្ចាស់ពានកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី១ ប៊ុត សីហា ក្រោយពីបានជួបរឿងអាស្រូវពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន កាលពីអំឡុងដើមឆ្នាំ ២០១៨ រហូតដល់បច្ចុប្បន្នសង្កេតឃើញថា ប្រជាប្រិយភាពរបស់គេបានធ្លាក់ចុះយ៉ាងខ្លាំង រហូតដល់ពុំមានផលិតកម្មធំណាមួយក្នុងស្រុកទទួលជាតារាចម្រៀងឡើយ ។ ដូច្នេះហើយទើបកន្លងមកម្ចាស់បទ “គ្មានអ្នកណាកែចិត្តបងទេ” រូបនេះ តែងតែដើរផ្ញើខ្លួនតាមផលិតកម្មតូចៗ ដើម្បីបានបទចម្រៀងច្រៀងកុំឱ្យតែមហាជនភ្លេចមុខប៉ុណ្ណោះ ។

ជាមួយគ្នានេះដែរ ក្រៅតែពីបាត់បងឱកាសជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសហើយនោះ ប៊ុត សីហា ក៏បានបែកបាក់ជាមួយភរិយរបស់ខ្លួនដែរ ក្រោយពីត្រូវបានដោះលែងឱ្យមានសេរីភាព។ យ៉ាងណាក៏ដោយ ក្រោយមក ប៊ុត សីហា ក៏បានចាប់ផ្ដើមស្នេហាថ្មីជាមួយនារីម្នាក់ រហូតដល់សព្វថ្ងៃ​ ។

គេដឹងថា ប៊ុត សីហា បានរួមរស់ជាមួយគូស្នេហ៍ថ្មីរបស់គេ ប្រកបដោយក្ដីសុខ សុភមង្គល និងនៅតែបន្តជាតារាចម្រៀង នៅក្នុងផលិតកម្មមួយឈ្មោះ Life Production និង បានចូលរួមជាតារាកិត្តិយសក្នុងការ Live លក់ផលិតផលមួយចំនួនដែរ ។ ហើយអំឡុងពេលនេះផងដែរ ប៊ុត សីហា ក៏កំពុងតែត្រៀមខ្លួនក្លាយជាឪពុកគេម្ដងទៀត ដោយគូស្នេហ៍ថ្មីរបស់គេ កំពុងមានផ្ទៃពោះ ត្រៀមនឹងសម្រាលនាពេលឆាប់ៗនេះ ។

គួរឱ្យដឹងថា ប៊ុត សីហា ធ្លាប់បានរៀបការ មានភរិយា និងកូនរួចហើយ តែក្រោយមកក៏បានលែងលះគ្នាវិញ ។ យ៉ាងណាមិញ ក្រោយលែងលះភរិយា និង ចាកចេញឆ្ងាយពីសង្គមសិល្បៈមួយស្របក់ធំនោះ គេបានឃើញលោកបានទៅសាងជីវិតស្នេហាជាមួយដៃគូថ្មីយ៉ាងមានសេចក្តីសុខ ដោយគិតមកដល់ពេលនេះ មានរយៈពេលប្រមាណជាង ៣ ឆ្នាំ ហើយ ៕ដោយ៖ ម៉ានី

Most Popular

To Top