ភ្នំពេញ៖ នាល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់បតំណាង លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលរៀបចំអាហារសាមគ្គីជូនលោក Claude Aze’ma ប្រធានសហព័ន្ធកីឡាប៉េតង់អន្តរជាតិ និងប្រតិភូកីឡាទាំង ៤៩ប្រទេស នៅ OLYMPIA CITY HOTEL ។
ក្នុងឱកាសនោះដែរ លោកក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនប្រតិភូកីឡាទាំង ៤៩ប្រទេស ហើយប្រតិភូកីឡាទាំង ៤៩ប្រទេស ក៏ប្រគល់វត្ថុអនុស្សាវរីយ៍ជូនភាគីកម្ពុជាវិញ ចំពេលកីឡាការិនីកែ ឡេង ដែលបានការពារមេដាយមាស ពិភពលោកជាលើកទី៣ ដោយបានផ្ដួលកីឡាការិនីឡាវ Bivilak Thepphakan ដោយលទ្ធផល ៣៦-២២ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅក្នុងការ ប្រកួតកីឡាប៉េតង់ជើងឯក ពិភពលោកយុវជន និងស្ដ្រី លើកទី១៧ លើវិញ្ញាសាវាយយកពិន្ទុ(Shooting)
បញ្ជាក់៖ប្រតិភូកីឡាទាំង ៤៩ប្រទេស បានដឹកនាំកីឡាករ-កីឡាការិនីចំនួន៤៤៩នាក់ចូលរួមប្រកួត កីឡាប៉េតង់ជើងឯកពិភពលោក យុវជន និងស្ត្រី លើកទី១៧ ឆ្នាំ២០១៩ ចាប់ពីថ្ងៃទី១៩ ដល់ ២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈកម្ពុជាជាម្ចាស់ផ្ទះ៕
ដោយ៖ លី ភីលីព