ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា មានការបាញ់មីស៊ីលជាថ្មីមួយមកលើទីតាំងមួយចំនួន នៅក្រុងដាម៉ាស់ នៅពាក់កណ្តាលអធ្រាតថ្ងៃព្រហស្បតិ៍ ។
ក្រុមការពារដែនអាកាសរបស់ស៊ីរី បានស្ទាក់ចាប់គ្រាប់មីស៊ីលនៅតំបន់ដាច់ស្រយាលនីរតីនៃក្រុងដាម៉ាស់ ដែលមានលាន់ លឺសំឡេងរំពងនៃការស្ទាក់ចាក់ចាប់លាន់លឹនៅរដ្ឋធានី ។
ទីភ្នាក់ងារ SANA បានរាយការណ៍ដោយដកស្រង់សម្តីប្រភពចេញពីយោធាម្នាក់ថា អ៊ីស្រាអ៊ែល បានបើកការវាយប្រហារ ពីក្នុងទីលានអាកាសប្រទេសលីបង់ ហើយភាគច្រើន ក្រុមការពារដែនអាកាសបានស្ទាក់គ្រាប់មីស៊ីលបានជាច្រើនគ្រាប់។
ទន្ទឹមនឹងនេះដែរ ក្រុមឃ្លាំមើលសិទ្ធិមនុស្សរបស់ប្រទេសស៊ីរី បាននិយាយថា អ៊ីស្រាអ៊ែល បានបើកការវាយប្រហារសំដៅទៅទីតាំងជាច្រើនរបស់យោធានៅក្នុងក្រុងដាម៉ាស់ ។
ការវាយប្រហារចុងក្រោយបង្អស់របស់អ៊ីស្រាអ៊ែល បានបើកវាយលុកគោលដៅយោធាជាច្រើននៅទូទំាងប្រទេសស៊ីរី ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា