បរទេស៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល មកពីបណ្តាប្រទេសក្រុម G20 កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឈានទៅដល់កិច្ចព្រមព្រៀងគ្នា ជារួមមួយទៅលើផែនការ ដើម្បីទប់ស្កាត់ការរីករាលដាល នៃវីរុសកូវីដ តាមរយៈការផ្តល់ជំនួយ វ៉ាក់សាំងទៅដល់ប្រទេសក្រីក្រ ។
បន្ទាប់ពីកិច្ចពិភាក្សា ដែលមានរយៈពេល២ថ្ងៃរួចមក រដ្ឋមន្ត្រីទាំងអស់បានព្រមព្រៀង ក្នុងការពង្រីកផែនការ នៃការផ្តល់ជំនួយហិរញ្ញវត្ថុ ព្រមទាំងវ៉ាក់សាំងផង ទៅឲ្យបណ្តាប្រទេស ដែលក្រីក្របំផុត នេះបើយោងតាមការបញ្ជាក់ របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល អ៊ីតាលី Roberto Speranza។
គួរឲ្យដឹងដែរថា ខណៈដែលអ៊ីតាលីក្នុងនាម ជាម្ចាស់ដូច្នេះ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកនេះ គឺមានដឹកនាំដោយលោក Roberto Speranza ហើយស្ថិតនៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី៕ ប្រែសម្រួល៖ស៊ុនលី