ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការសម្លឹងមើលផ្ទៃទឹកទន្លេ និងកន្លែងដែលមានពណ៌ខៀវផ្សេងទៀត អាចជួយបង្កើនរូបភាពរាងកាយរបស់អ្នក ដោយការស្តារធនធាន ផ្លូវចិត្តឡើងវិញរបស់អ្នក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ការធ្វើដំណើរចេញចូលទៅក្នុងធម្មជាតិ ជាមួយនឹងការដើរតាមច្រាំងទន្លេ ឬការដើរឆ្លងកាត់ព្រៃ អាចផ្តល់អត្ថប្រយោជន៍ខាងផ្លូវចិត្ត ប៉ុន្តែការសិក្សាថ្មីមួយ ដោយសាកលវិទ្យាល័យ Anglia Ruskin នៅ Ca mbridge បានស្វែងយល់ថា តើការមើលរូបថត ទេសភាពទាំងនោះ នឹងមានប្រសិទ្ធភាពដែរឬទេ។
លោកសាស្រ្តាចារ្យ Viren Swami មានអ្នកស្ម័គ្រចិត្តចំនួន ១៦៨ នាក់មើលរូបភាព ដែលមានគុណភាពខ្ពស់ នៃលំហពណ៌បៃតង ដូចជាព្រៃឈើ ចន្លោះពណ៌ខៀវ ដូចជាលំហអាកាស ពណ៌ទឹកក្រូចដូចជាអាគារ។

ពួកគេបានរកឃើញថា ការសម្លឹងមើលរូបភាពចន្លោះ ពណ៌ខៀវ រួមទាំងទន្លេសមុទ្រ និងបឹងមានឥទ្ធិពលធំបំផុត លើរូបភាពរាងកាយវិជ្ជមាន ក្នុងចំណោមក្រុមទាំង៣។ ក្រុមនេះបានពន្យល់ថា នេះអាចជាឈុតឆាកធម្មជាតិ ដែលជួយបំបែរអារម្មណ៍ខួរក្បាល ពីគំនិតអវិជ្ជមាន ដោយបន្ថែមថា វាអាចនាំឲ្យមានកម្មវិធីតម្លៃថោក ដើម្បីជួយលើកកម្ពស់រូបភាពរាងកាយ ឲ្យមានសុខភាពល្អសម្រាប់មនុស្ស រស់នៅក្នុងតំបន់ ដែលបានសាងសង់ដូចជាទីក្រុង។
អ្នកស្ម័គ្រចិត្តបានបញ្ចប់ការស្ទង់មតិមួយមុន និងក្រោយពេលមើលរូបភាព ដើម្បីវាស់ស្ទង់ការកោតសរសើរ រាងកាយរបស់ពួកគេ រួមទាំងសេចក្តីថ្លែងការណ៍ថា ឥឡូវនេះខ្ញុំស្រលាញ់ រាងកាយរបស់ខ្ញុំ។មិនមានអត្ថប្រយោជន៍ ចំពោះរូបភាពរាងកាយ ក្នុងការមើលអាគារខ្ពស់ នៅទីក្រុងឡើយយ ដោយទទួលបានអត្ថប្រយោជន៍ ខ្លះពីចន្លោះបៃតង ប៉ុន្តែការធ្វើឲ្យប្រសើរបំផុត ពីលំហពណ៌ខៀវ៕ ដោយ៖លី ភីលីព
