ព័ត៌មានអន្តរជាតិ

ការសិក្សា ៖ ពស់ទាំងអស់វិវត្ត ចេញពីប្រភេទសត្វមួយចំនួន តូចអាចរួចជីវិត ពីផលប៉ះពាល់អាចម៍ ផ្កាយយក្ស ដែលសម្លាប់ សត្វដាយណូស័រ

ការសិក្សាមួយ បានបង្ហាញថា សត្វពស់សម័យថ្មី ទាំងអស់បានវិវត្តចេញ ពីប្រភេទសត្វមួយចំនួនតូច បានរួចជីវិតពីអាចម៍ផ្កាយយក្ស ដែលបានសម្លាប់សត្វ ដាយណូស័រ កាលពី ៦៦ លានឆ្នាំមុន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អ្នកស្រាវជ្រាវនិយាយថា ព្រឹត្តិការណ៍ នៃការផុតពូជដ៏សាហាវ នៅចុង Cretaceous គឺជាទម្រង់ នៃការបំផ្លិចបំផ្លាញ ប្រកបដោយភាពច្នៃប្រឌិត ដែលធ្វើឲ្យពស់ធ្វើពិពិធកម្មចូល ទៅក្នុង តំបន់ថ្មី ពីមុនគូប្រជែង របស់ពួកគេបានបំពេញ ។ យោងតាមការស្រាវជ្រាវ បានឲ្យដឹងថា សត្វពស់នា ពេលបច្ចុប្បន្ននេះរួមទាំង សត្វមានជីវិតជិត ៤ ពាន់ប្រភេទ បានចាប់ផ្តើមធ្វើពិពិធកម្មនៅជុំវិញ ពេលរងផលប៉ះពាល់ នៅក្រៅភពបានបំផ្លាញដាយណូស័រ និងប្រភេទសត្វដទៃទៀត នៅលើភពផែនដី ។

អ្នកវិទ្យាសាស្ត្រ នៅសាកលវិទ្យាល័យ Bath និងសហការី មកពីទីក្រុងប្រីស្តុល Cambridge និងអាល្លឺម៉ង់ បានប្រើប្រាស់ ហ្វូស៊ីល និងវិភាគភាពខុសគ្នា ហ្សែន រវាងពស់ ទំនើប ដើម្បីស្ថាបនាការវិវត្ត របស់វាឡើងវិញ ។ លទ្ធផលបានបង្ហាញថា សត្វពស់ ដែលនៅមានជីវិត ទាំងអស់ ត្រូវបានគេរកឃើញ ពីប្រភេទសត្វមួយចំនួនតូច ដែលបានរួចជីវិតពីផលប៉ះពាល់ នៃអាចម៍ផ្កាយកាលពី ៦៦ លានឆ្នាំមុន ដែលបានបំផ្លាញដាយណូស័រ ។

អ្នកស្រាវជ្រាវ លោកវេជ្ជបណ្ឌិតCatherine Klein ធ្វើការនៅ Friedrich-Alexander-Universitat Erlangen-Nurnberg (FAU) នៅប្រទេសអាល្លឺម៉ង់ បាននិយាយថា ៖ វាគួរឲ្យកត់សម្គាល់ ព្រោះមិនត្រឹមតែ ពួកគេអាចរួចជីវិត ពីការផុតពូជដែលបំផ្លាញ សត្វជាច្រើននោះទេ ប៉ុន្តែក្នុងរយៈពេល២ឬ៣លានឆ្នាំ មកនេះពួកគេកំពុងបង្កើតថ្មី ដោយប្រើជម្រក របស់ពួកគេតាមរបៀបថ្មី ។

ក្រុមអ្នកស្រាវជ្រាវ និយាយថា សមត្ថភាពរបស់ពស់ អាចជ្រកក្រោម ដី ហើយទៅអស់រយៈពេលយូរ ដោយគ្មានអាហារ បានជួយពួកគេ ឲ្យរួចផុតពីគ្រោះមហន្តរាយ នៃផលប៉ះពាល់។ ការផុតពូជនៃគូប្រជែង របស់ពួកគេបានធ្វើឲ្យពស់ផ្លាស់ទី ទៅក្នុងកន្លែងថ្មីជម្រកថ្មី និងទ្វីបថ្មី ៕ដោយ៖លី ភីលីព

Most Popular

To Top