ព័ត៌មានអន្តរជាតិ

ការសិក្សា ៖ ស្ត្រីជាច្រើនគ្រោង យកកូនមុនពេលជំងឺ រាតត្បាត នៅនិទាឃរដូវឆ្នាំ ២០២០ ត្រូវបានផ្អាកផែនការ ទាំងនោះទៅវិញ

ញូវយ៉ក ៖ ការស្រាវជ្រាវថ្មីមួយ បានរកឃើញថា ស្ត្រីជិត ពាក់កណ្តាល ដែលព្យាយាមមានផ្ទៃពោះ ហើយជាងមួយភាគបី នៃអ្នកដែលគិត អំពីការយកកូនត្រូវបានផ្អាកផែនការ ភាពជាម្តាយចំ ពេលមានជំងឺរាត ត្បាតមេរោគCOVID-19 វាយលុកខ្លាំងពេក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ ញូវយ៉ក (NYU) មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Langone បានស្ទង់មតិស្ត្រីនៅទីក្រុងញូវយ៉ក ចំនួន ១,១៧៩ នាក់ចាប់ពីខែមេសាដល់ខែសីហា ឆ្នាំ ២០២០ អំពីចេតនាមានផ្ទៃពោះ របស់ពួកគេមុន និងអំឡុងពេលមានជំងឺរាតត្បាត ។ ពួកគេបានរកឃើញថា ជាងមួយភាគបី នៃស្ត្រីកំពុងគិតអំពីការមានផ្ទៃពោះ មុនពេលជំងឺរាតត្បាតបានចាប់ផ្តើម បានទម្លាក់ផែនការទាំងនោះ ។

ស្ត្រីពាក់កណ្តាល ដែលកំពុងព្យាយាមមានផ្ទៃពោះ យ៉ាង សកម្មមុនពេលមេរោគ COVID-19 លែងព្យាយាមទៀត ហើយអ្នកខ្លះអាចបោះបង់ បំណងចង់មានកូនម្នាក់ទៀត ទាំងស្រុង ខណៈមនុស្សជាច្រើនបាន ប៉ាន់ស្មានថា ជំងឺរាតត្បាតនឹងបណ្តាល ឲ្យមានការរីកលូតលាស់ទារក ដោយសារតែមនុស្ស ចំណាយពេលច្រើននៅផ្ទះ បន្ទាប់ទិន្នន័យដំបូងបានរកឃើញ ផ្ទុយពីនេះហើយអត្រាកំណើតនៅទូទាំងសហរដ្ឋអាមេរិកធ្លាក់ចុះ ។

ការស្រាវជ្រាវត្រូវបានចេញ ផ្សាយលើបណ្តាញ JAMA Network បានរកឃើញថា ក្នុងចំណោមអ្នកឆ្លើយសំណួរ ១៩១ ឬ ១៦ ភាគរយបានរាយការណ៍ថា ពួកគេកំពុងគិតអំពីការមានផ្ទៃពោះ ក្នុងរយៈពេល ៦ ទៅ ១២ ខែខាងមុខនេះ ។ ក្រុមនោះ ៧១ បាននិយាយថា ពួកគេលែងគិតពីការ មានផ្ទៃពោះហើយ។
នៅពេល ចាប់ផ្តើម នៃជំងឺរាតត្បាតស្ត្រី ៦១ នាក់បានព្យាយាមយ៉ាងសកម្ម ដើម្បីមានកូន ប៉ុន្តែក្នុងចំណោមពួកគេ ៣០ នាក់បានបញ្ឈប់ការ ប៉ុនប៉ង របស់ពួកគេ ។ ក្នុងចំណោមស្ត្រីទាំង៣០នាក់នោះ មានស្ត្រី ៤ នាក់បានសម្រេចចិត្តបញ្ឈប់គម្រោង បង្កើតកូនទាំងស្រុងហើយ ១៣ នាក់ទៀតមិនច្បាស់ ៕ដោយ៖លី ភីលីព

Most Popular

To Top