សុខភាព និង ផ្លូវភេទ

វិធី​ការពារ​ មិន​ឲ្យ​ធី​ងធោង​ខ្លាំង ពេល​អ្នក​ញ៉ាំ​ស្រា​

​ធី​ងធោង​គឺជា​ក្រុន​នៃ​រោគ​សញ្ញា​មិនល្អ ដែល​អាច​កើតមាន​បន្ទាប់​ពី ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនពេក​។ ជាទូទៅ​ញ៉ាំ​គ្រឿង​ស្រវឹង​កាន់តែច្រើន អ្នក​ទំនងជា​មាន​សភាព​ធី​ងធោង ​កាន់តែ​ខ្លាំង​នៅ​ថ្ងៃ​បន្ទាប់​។ តែ​ពុំ​មាន​រូបមន្ត​មន្ត​ដែល​អាច​ យកមក​ប្រាប់​អ្នក​ពី​កម្រិត ​ដែល​មាន​សុវត្ថិភាព​សម្រាប់​អ្នក និង​ជៀសវាង​ការ​ធី​ងធោង​នោះទេ​។ ទោះជា​យ៉ាងណា​វា​នឹង​ បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង បើទោះបីជា​វា​អាច​មាន ​រយៈពេល​រហូត​ដល់​ទៅ​ ២៤​ម៉ោង​ក៏​ដោយ​។

ប្រសិនបើ​អ្នក​ជ្រើស​ការ​ញ៉ាំ​គ្រឿង​ស្រវឹង ការ​មាន​ទំនួល​ខុស​ត្រូវ​អាច ​ជួយ​អ្នក​ចៀសវាង​អា​ការៈនេះបាន​។ បើទោះបីជា មាន​ថ្នាំ​អាច​ធ្វើអោយ​វា​មាន​សភា​ពធូ​ស្រាល​ក៏ពិតមែន តែ​វិធី​ដែល​ធានា​ការពារ​មិន ​អោយ​មាន​អការៈ​នេះ​បាន​តែមួយគត់​ គឺ​ជៀសវាង​ការសេព​គ្រឿង​ស្រវឹង​។ ប្រសិនបើ​អ្នក​ជ្រើស​ថា​ញ៉ាំ​ស្រា សូម​ញ៉ាំ​ក្នុង​កម្រិត​មធ្យម​។ ខាងក្រោម​នេះ​ជា​វិធី​ ដែល​អាច​ជួយ​អ្នក​បាន​៖

  • ញ៉ាំ​អាហារ​ជាដំបូង​៖ គ្រឿង​ស្រវឹង​ត្រូវ​បាន​ស្រូប​ យ៉ាង​ឆាប់រហ័ស​ប្រសិន បើ​ក្រពះ​របស់​អ្នក​ទទេ​។ វា​អាច​ជួយ​អ្នក​បាន​ដោយ​ការបរិភោគ​អ្វីមួយ​មុនពេល​ ចាប់ផ្តើម​ញ៉ាំ​គ្រឿង​ស្រវឹង​។​
  • ញ៉ាំ​ស្រា​យឺតៗ​៖ ការ​ញ៉ាំ​ស្រា​គឺ​មិនមែន ​ជា​ការប្រកួត​គ្នា​នោះ​ទេ​។ កំណត់​ខ្លួនឯង​ញ៉ាំ​ត្រឹម​១​កំប៉ុង​ក្នុង​១​ម៉ោង​។​
  • ជ្រើស​ស្រា​មក​ញ៉ាំ​ដោយ​ប្រុងប្រយ័ត្ន​៖ ស្រា​ដែលមាន​ជាតិ​អាល់កុល​តិច​ អាច​ធ្វើអោយ​មាន​អការៈ​ ធីងធោង​តិច​ផងដែរ​។​
  • ញ៉ាំ​ទឹក​នៅ​ចន្លោះ ​រវាង​ពេល​ញ៉ាំ​ស្រា​៖ ញ៉ាំ​ទឹក​មួយ​កែវ​បន្ទាប់ពី​ញ៉ាំ​គ្រឿង​ស្រវឹង ​នឹង​ជួយ​អ្នក​អោយ​មាន ​ជាតិ​ទឹក​គ្រប់​គ្រាប់​។ វា​ក៏​នឹង​ជួយ​អោយ​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​ បាន​តិច​ជាង​នេះ​។​

​ក៏​ដឹង​ពី​ដែន​កំណត់​របស់​អ្នក​។ សម្រេចចិត្ត​ជា​មុខ​ថា​តើ​ត្រូវ​ញ៉ាំ​ប៉ុន្មាន​។ សូម​កុំ​មាន​អា​រម្មរ​ណ៏​តានតឹង​។ មនុស្ស​មួយចំនួន​បាន​ញ៉ាំ​ថ្នាំ​បំបាត់​ការឈឺចាប់​ដូច​ជា​ថ្នាំ​អាស្ពីរីន ​ដើម្បី​ការពារ​អការៈ​ធី​ងធោង​។ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​បាន​សាកសួរ​វេជ្ជបណ្ឌិត ​របស់អ្នក​ប្រសិនបើនេះ​គឺ​មាន​សុវត្ថិភាព​សម្រាប់​អ្នក និង​កម្រិត​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​។ ថ្នាំ​ទាំង​នេះ​អាច​មាន​ប្រតិកម្ម​ ជាមួយនឹង​ថ្នាំ​ដទៃទៀត ហើយ​នៅក្នុង​ករណី​នេះ​ការប្រើ​ថ្នាំ acetaminophen​ អាច​បណ្តាលអោយ​ខូច​ថ្លើម ​ប្រសិនបើ​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនពេក​៕

ប្រភព៖ Health

Most Popular

To Top