សុខភាព និង ផ្លូវភេទ

ហេតុអ្វីបានជានារី ត្រូវញ៉ាំចេក មួយផ្លែក្រោយបាយ?

នៅក្នុងទម្លាប់រស់នៅប្រចាំថ្ងៃ របស់អ្នក អ្នកអាចបន្ថែមចេក ទៅក្នុង របបអាហាររបស់អ្នកបាន ព្រោះវាបានផ្តល់អត្ថប្រយោជន៍ ជាច្រើនដែលអ្នក នឹកស្មានមិនដល់ ជាពិសេសគឺនារីតែម្តង។ ដូចនេះតើហេតុអ្វីបាន ជាអ្នកត្រូវតែញ៉ាំ ចេកមួយក្រោយបាយនោះ?

ជំងឺខ្វះឈាម

វាអាចជួយព្យាបាលជំងឺខ្វះឈាម របស់អ្នកបាន ព្រោះវាមានជាតិ ដែកខ្ពស់ដែលអាចជួយធ្វើឲ្យឈាមអ្នកគ្រប់វិញ។

ជួយបញ្ចុះសម្ពាធឈាម

នៅក្នុងចេកនោះមានប៉ូតាស្យូមខ្ពស់ ដែលអាចជួយបញ្ចុះ សម្ពាធឈាមអ្នកបានដូចគ្នា។

ជំនួយដល់ខួរក្បាល

ប្រសិនជាអ្នកចង់បានខួរក្បាលដែលល្អមួយ ដោយមានការចងចាំល្អ ហើយគិតរហ័ស អ្នកអាចញ៉ាំចេកនេះបាន។

ទល់លាមក

នៅក្នុងចេកនេះមានជាតិសរសៃច្រើន ដែលអាចធ្វើឲ្យក្រពះ និងពោះវៀនអ្នកដំណើរការល្អ នោះវានឹងកិនម៉ត់បានល្អ ដែលមិនងាយ ធ្វើឲ្យអ្នកមានជំងឺទល់លាមកនោះទេ។

អារម្មណ៍អន្ទះសារ

ប្រសិនជាអ្នកមាន អារម្មណ៍ភ័យអន្ទះសារ អ្នកអាចញ៉ាំចេក បាន ព្រោះវាមានវីតាមីនBខ្ពស់ណាស់ ដែលអាចជួយ ធ្វើឲ្យអ្នកអាចបន្ធូរអារម្មណ៍បាន៕ ប្រភព៖health.com.kh

Most Popular

To Top