អតីតកីឡាករ Arsenal និង Manchester City គឺ Samie Nasri បានប្រកាសចូល និវត្តន៍ពីបាល់ទាត់ ហើយក្នុងវ័យ៣៤ឆ្នាំ។
Nasri ធ្លាប់ឈ្នះពាន Premier League ២ដងក្នុងរដូវកាល២០១១-១២ ក្រោមការដឹកនាំ របស់លោក Roberto Manchini និង២០១៣-១៤ ក្រោមលោក Pellegrini ជាមួយ Man City។ កីឡាករសញ្ជាតិបារាំងលេងចុងក្រោយឲ្យក្លឹប Anderlecht ក្រោមការដឹកនាំ របស់មិត្តចាស់ Vincent Kompany។
ប៉ុន្តែនៅឆ្នាំ២០២០ Anderlecht បានសម្រេចបញ្ចប់កុងត្រារបស់ Nasri ដោយសារបំពានច្បាប់របស់ក្លឹប ។ ដោយសារតែគ្មានក្លឹបលេង តាំងពីរពេលនោះមក ទើបធ្វើឲ្យ Nasri សម្រេចឈប់លេងបាល់តែម្ដង ។
គេនៅចាំបានថា នៅឆ្នាំ២០១៨ Nasri ធ្លាប់ជាប់ពិន័យ១៨ខែ ព្រោះតែពាក់ព័ន្ធប្រើប្រាស់ថ្នាំ ប៉ូវកម្លាំងខុសច្បាស់ ។ គេក៏បានបញ្ជាក់ដែរថា រឿងនេះក៏ជាផ្នែកមួយជំរុញឲ្យ គេចូលនិវត្តន៍ផងដែរ ៕