បរទេស៖ប្រធានាធិបតី នៃប្រទេសអ៊ីរ៉ង់លោក Ebrahim Raisi កាលពីថ្ងៃអាទិត្យម្សិលមិញ បានធ្វើការលើកឡើងថា ប្រទេសរបស់លោកនឹង
ស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយនឹងតែបណ្តាប្រទេសទាំងឡាយណាដែ លផ្អែកសំខាន់ទៅលើគោលការណ៍ គោរពគ្នាទៅវិញទៅមកប៉ុណ្ណោះ។
សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីរូបនេះ ត្រូវបានយកមកធ្វើការប្រកាស ដោយរដ្ឋមន្ត្រីក្រសួងការបរទេស បានបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការប្រភេទនេះ គឺនឹងមិនចំណាយលុយកាក់អ្វីទាំងអស់សោះឡើយ។
គួរឲ្យដឹងដែរថាសេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបមួយ ជាមួយនឹងរដ្ឋទូតអង់គ្លេសថ្មី ប្រចាំនៅប្រទេសអ៊ីរ៉ង់លោក Simon Shercliff។
ទោះបីជាយ៉ាងណាក្តីលោកប្រធានាធិបតីអ៊ីរ៉ង់ បានបន្ថែមទៀតដែរថា លោកមានការសោកស្តាយខ្លាំងមែនទែន នៅពេលដែលបច្ចុប្បន្នភាពនេះបញ្ហាសិទ្ធមនុស្សបែរជាត្រូវបានប្រទេសមួយចំនួន យកមកប្រើប្រាស់ជាអាវុធ ក្នុងការទំនាក់ទំនងជាមួយ នឹងប្រទេសទាំងឡាយលើលោកទៅវិញ៕ ប្រែសម្រួល៖ស៊ុនលី