ព័ត៌មានអន្តរជាតិ

វៀតណាម មិនបានបូកបញ្ចូល អ្នកវិជ្ជមានកូវីដ ១៥ម៉ឺននាក់ ដោយការធ្វើតេស្តរហ័ស ទៅក្នុងបញ្ជី អ្នកឆ្លងសរុប

មន្រ្តីអាជ្ញាធរ នៅក្នុងទីក្រុងហូជីមិញ បានជម្រុញឱ្យរដ្ឋាភិបាល វៀតណាម ទទួលស្គាល់លទ្ធផលតេស្តជំងឺកូវីដ១៩ បានមកពីការ ធ្វើតេស្តរហ័ស (Rapid test)។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន Channel News Asia ។

ការទទូចឱ្យរដ្ឋាភិបាល ទទួលស្គាល់លទ្ធផលតេស្តជំងឺកូវីដ១៩ បានមកពីការធ្វើតេស្តបែបរហ័ស នឹងអាចឱ្យដឹងពីចំនួន អ្នកវិជ្ជមានពិតប្រាកដ។ កន្លងទៅលទ្ធផលតេស្តរហ័ស គឺ មិនត្រូវបានគេរាប់បញ្ចូលនៅក្នុងចំនួនអ្នកឆ្លងសរុបនោះទេ។ នេះបើតាមការឱ្យពីអាជ្ញាធរ ក្រុងហូជីមិញ។

ទីក្រុងដ៏ធំបំផុតរបស់វៀតណាមមួយនេះ មានប្រជាជនរស់នៅប្រមាណ ៩លាននាក់។ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រកឃើញអ្នកវិជ្ជមាន ១៥ម៉ឺននាក់ ដែលបានមកពីលទ្ធផល នៃការធ្វើតេស្តរហ័ស ។ ប៉ុន្តែចំនួននេះ មិនត្រូវបានគេបូកបញ្ចូល នៅក្នុងចំនួនអ្នកឆ្លង សរុបនៅក្នុងទីក្រុង ហូជីមិញ នោះទេ។ ហើយប្រសិនបើរាប់បញ្ចូល នោះចំនួនអ្នកឆ្លងសរុបអាចកើនឡើង ច្រើនជាងមុនរហូតដល់ទៅ ៤០%ឯណោះ៕

Most Popular

To Top