ព័ត៌មានអន្តរជាតិ

ពូថៅដៃ Acheulean បុរាណធ្វើពីថ្ម​​ រកឃើញនៅទីតាំង Piluo ក្នុងស្រុក Daocheng ខេត្ត Sichuan

ខេត្ត Sichuan ៖ ការរកឃើញ ឧបករណ៍ បុរាណវិទ្យា នៅលើខ្ពង់រាប ឈីងហៃ-ទីបេ ផ្តល់នូវតម្រុយសំខាន់ៗ អំពីរបៀបដែលមនុស្សសម័យបុរាណ នៅដំណាក់កាលដំបូង បានធ្វើចំណាកស្រុកឆ្លងកាត់ អឺរ៉ាសៀ ជាង ១០០.០០០ ឆ្នាំមុនយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

រដ្ឋបាលបេតិកភណ្ឌវប្បធម៌ជាតិ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន មួយថា វត្ថុបុរាណ និងវត្ថុធ្វើពីថ្ម និងដីជាង ៦.០០០ ដុំត្រូវបានគេរកឃើញ នៅតំបន់ Piluo ក្នុងស្រុក Daocheng ខេត្តស៊ីឈួន។ Piluo ត្រូវបានគេស្គាល់ថា ជាកន្លែងបុរាណវត្ថុអភិរក្ស ដ៏ល្អបំផុតពីសម័យ Paleolithic មានអាយុកាលប្រហែល ២,៥ លានឆ្នាំមុនដល់ប្រហែល ១០.០០០ ឆ្នាំមុននៅលើខ្ពង់រាប ។

ចំណុចលេចធ្លោ នៃរបកគំហើញ រួមមានពូថៅដៃ Acheulean ត្រូវបានគេរកឃើញជាចម្បងនៅតំបន់បុរេប្រវត្តិ នៅទូទាំងទ្វីបអាហ្វ្រិក និងឆ្នេរខាងលិចនៃទ្វីបអឺរ៉ាសៀ ។ វត្ថុបុរាណនេះត្រូវបានរកឃើញដំបូង នៅប្រទេសបារាំងជាទូទៅ ត្រូវបានអ្នកប្រាជ្ញ ចាត់ទុកថា ជាតំណាងនៃកម្រិតខ្ពស់បំផុត នៃការផលិតឧបករណ៍ នៅពេលនោះ ។

ទីតាំង Piluo ត្រូវបានរកឃើញ នៅខែឧសភាឆ្នាំ ២០២០ ហើយការជីកបុរាណវិទ្យាបានចាប់ផ្តើម ជាផ្លូវការនៅខែមេសា ។ វត្ថុបុរាណដែលទើបនឹង រកឃើញថ្មីនេះបានក្លាយជាការរកឃើញនូវកម្ពស់ខ្ពស់បំផុត របស់ពិភពលោក នៅកម្ពស់ ៣.៧៥០ ម៉ែត្រ ពីលើនីវ៉ូសមុទ្រ នៃឧបករណ៍ Acheulean ជាការរចនាសម្រាប់វប្បធម៌ផ្លាឡីទិកទាប ដែលផលិតដោយសិប្បកម្ម ៕ ដោយ៖លី ភីលីព

Most Popular

To Top