ដូចដែលបានដឹងហើយថា ច្បាប់ចរាចរណ៍បង្កើតដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកបើកបរ គោរព និងអនុវត្ត។ តួយ៉ាងដូចជា ភ្លើងសញ្ញាចរាចរណ៍ដែលដាក់នៅតាមផ្លូវធំៗ ក៏ដូចជាតាមបណ្តាផ្លូវជាច្រើននៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្ត។
ការបំពានភ្លើងសញ្ញាចរាចរណ៍ ជាពិសេសគឺភ្លើងស្តុបពណ៌ក្រហម ដែលលោតភ្លឹបភ្លែត ដើម្បីត្រៀមចូលពណ៌ខៀវ បានក្លាយជាបញ្ហាគ្រោះថ្នាក់ និងបង្កឱ្យមានការកកស្ទះនៅលើដងផ្លូវ។ យ៉ាងណាមិញ តាមរយៈការបង្ហោះនៅក្នុងផេកហ្វេសប៊ុក ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បានកំណត់ច្បាស់ៗហើយថា រាល់អ្នកដែលបំពានភ្លើងសញ្ញាពណ៌ក្រហម (រួមទាំងភ្លើងក្រហមដែលលោតភ្លឹបភ្លែត) ត្រូវតែផាកពិន័យ។
តាមមាត្រា ៦៧ (ថ្មី) នៅក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានកំណត់ចំនួនទឹកប្រាក់ ដែលត្រូវបង់ ចំពោះអ្នកបើកបរយានយន្តទាំងអស់ ដែលបំពានភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម ៖
១. ចំពោះ ម៉ូតូ ឬ រ៉ឺម៉ក (កង់បី,កង់៤) ត្រូវពិន័យជាទឹកប្រាក់ ១០ ម៉ឺនរៀល
២. ចំពោះ រថយន្តធុនស្រាល ត្រូវពិន័យ ១៥ ម៉ឺនរៀល
៣. ចំពោះ រថយន្តធុនធ្ងន់ ត្រូវពិន័យ ៣០ ម៉ឺនរៀល
សូមកុំបំពានភ្លើងសញ្ញាចរាចរណ៍ ពណ៌ក្រហម ឬ ក្រហមភ្លឹបភ្លែតៗ សូមរងចាំដោយការអត់ធ្មត់ ដើម្បីចៀសវាងគ្រោះថ្នាក់ ៕ ប្រភព៖http://sabay