ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីចំនួន ២,៩០៩នាក់ កាលពីថ្ងៃសុក្រ ដែលនេះជាចំនួនខ្ពស់បំផុតនិងធ្វើឱ្យចំនួនសរុបនៅក្នុងប្រទេសកើនឡើងដល់ ៩៩,៤៣០ នាក់។
បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ករណីឆ្លងថ្មីចំនួន ២,០៧៩នាក់ ស្ថិតនៅក្នុងសហគមន៍, ៨១៨នាក់ស្ថិតនៅក្នុងអន្តេវាសិកដ្ឋានចំណាកស្រក និង ១២ ករណីទៀតជាករណីនាំចូល។
ក្រសួងសុខាភិបាលបាន និយាយថាអ្នកជំងឺ ៨ នាក់ទៀតបានស្លាប់ដោយសារមេរោគកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១០៣ នាក់។ក្រសួងសុខាភិបាលឲ្យដឹងទៀតថា គិតត្រឹមថ្ងៃព្រហស្បតិ៍ ប្រជាជន៨២ភាគរយបានចាក់វ៉ាក់សាំងពេញលេញ ហើយ ៨៥ ភាគរយបានចាក់វ៉ាក់ សាំងយ៉ាងហោចណាស់មួយដូស ៕http://ប្រភព៖sabay