កីឡា

AT Madrid ចូលរួមប្រជែងយក Werner ពី Chelsea

មកដល់ពេលនេះគេជឿជាក់ថា ក្លឹបយក្សអេស្បាញ AT Madrid គឺបានក្លាយទៅជាក្លឹបចុងក្រោយ ដែលបានចុះឈ្មោះសុំធ្វើការចរចាជាមួយនឹង ក្លឹបតោខៀវ Chelsea ដើម្បីពិនិត្យលទ្ធភាព នៃការដោះដូរកីឡាករ ខ្សែប្រយុទ្ធ Timo Werner។

Werner កំពុងតែជួបបញ្ហាទំរង់លេងខ្លាំង ដោយមិនអាចរកគ្រាប់បាល់ បានសោះឡើយក្នុងអំឡុងពេលបង្ហាញខ្លួន ចុងក្រោយនេះជាពិសេសពេលដែល មានវត្តមានមកដល់របស់កីឡាករ Romelu Lukaku ។

គួរឲ្យដឹងដែរថាមកដល់ពេលនេះ ក្រៅតែពីក្លឹប AT Madrid ហើយនោះក្លឹបជាច្រើនទៀត ដែលកំពុងតាមចង់បាន Werner ផងដែរនោះដូចជា Bayern Munich និង Borussia Dortmund ផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top