ព័ត៌មានអន្តរជាតិ

នាវាមុជទឹក អាមេរិក ដើរដោយ ថាមពលនុយក្លេអ៊ែរ បុកជាមួយវត្ថុមិនស្គាល់ នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងដែន សមុទ្រអន្តរជាតិ

វ៉ាស៊ីនតោន ៖ ក្រុមនាវិកចំនួន ១១ នាក់ បានរងរបួស បន្ទាប់ពីនាវាមុជទឹក អាមេរិកមួយគ្រឿង បានប៉ះទង្គិចជាមួយវត្ថុមួយ នៅក្នុងដែនទឹកអន្តរជាតិ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក កាលពីថ្ងៃសៅរ៍ ។ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មាន USNI បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ ដោយដកស្រង់សម្តីមន្រ្តី កងទ័ពជើងទឹកម្នាក់ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ការិយាល័យកិច្ចការ សាធារណៈរបស់កងនាវាប៉ាស៊ីហ្វិក បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា នាវាមុជទឹកនេះបានជាប់គាំង វត្ថុមួយ ខណៈកំពុងប្រតិបត្តិការ នៅក្នុងដែនទឹកអន្តរជាតិក្នុង តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយហេតុការណ៍នេះ មិនបានបង្កឱ្យមានការរងរបួស ដល់អាយុជីវិតក្រុមនាវិកណាម្នាក់នោះទេ ។

កងទ័ពជើងទឹកអាមេរិក បានបន្ថែមថា នាវិក ១១ នាក់បានរងរបួសមធ្យម និងស្រាលនៅក្នុងហេតុការណ៍នេះ ។ នាវានេះនឹងធ្វើដំណើរទៅកាន់កោះ Guam ជាកន្លែងដែលវាត្រូវបានគេរំពឹងថា នឹងមកដល់ក្នុងរយៈពេល ២៤ ម៉ោងខាងមុខនេះ ។

ការិយាល័យកិច្ចការសាធារណៈ នៃកងនាវាប៉ាស៊ីហ្វិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នាវាមុជទឹកវាយប្រហារ ល្បឿនលឿនប្រភេទ Seawolf-class USS Connecticut (SSN 22) បានប៉ះទង្គិចជាមួយវត្ថុមួយ ខណៈដែលលិចនៅក្នុងទឹក កាលពីរសៀលថ្ងៃទី ២ ខែតុលា ពេលកំពុងប្រតិបត្តិការ នៅក្នុងដែនទឹកអន្តរជាតិ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។
កងនាវាចរប៉ាស៊ីហ្វិក របស់កងទ័ពជើងទឹកអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាមុជទឹក នៅតែស្ថិតក្នុងស្ថានភាពសុវត្ថិភាព និងស្ថិរភាព ហើយម៉ាស៊ីននុយក្លេអ៊ែរ នៅតែមិនរងផលប៉ះពាល់ និងដំណើរការពេញលេញ ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top